ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៤០០គីឡូក្រាម និងស៊ុតទាចំនួន ១ ៥០០គ្រាប់ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២៩ ខែមេសា ការប្រមូលផលបានចំនួន ២៤លើក សរុបចំនួន ២៨ ៦៧០គក ក្នុងនោះរួមមាន៖ ត្រកួនចំនូន ២១ ៣៤០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ៥០គីឡូក្រាម ស៊ុតទាចំនួន ២០ ៩៦០គ្រាប់ និងត្រីអណ្តែងចំនួន ៤៣០គីឡូក្រាម៕