ធីប្រកាសចូលកាន់តំណែងប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អគ្គលេខាធិការរងក្រសួង និងមន្ត្រីជាថ្នាក់ដឹកនាំអង្គភាព២រូបទៀត ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចេញ​ផ្សាយ​ ១៤ កុម្ភៈ ២០១៨ 3774

នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រារព្ធពិធីប្រកាសចូលកាន់តំណែងប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម អគ្គលេខាធិការរងក្រសួង និងមន្ត្រីជាថ្នាក់ដឹកនាំអង្គភាព២រូបទៀត ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អស់លោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាពជំនាញក្រសួង ហើយនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីខេត្ត។ បន្ទាប់ពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មឡើងប្តេជ្ញាចិត្តរួចមក ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងទៅកាន់អង្គពិធី ដោយលើកឡើងថាការតែងតាំងតំណែងជូនមន្ត្រីរាជការគឺជាដំណើរប្រព្រឹត្តិជាធម្មតានៃការគ្រប់គ្រង និងដឹកនាំរបស់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ស្របទៅតាមតម្រូវការចាំបាច់នៃកំណែទម្រង់ស្ថាប័ន ការរីកចម្រើននៃសមត្ថភាពមន្ត្រីរាជការបន្តវេន និងការរីកចម្រើននៃសេដ្ឋកិច្ច ទៅតាមដំណាក់កាលនិមួយៗ។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីស្នូលយុទ្ធសាស្ត្រនៃយុទ្ធសាស្ត្រចតុកោណអស់រាជរដ្ឋាភិបាល ក៏ដូចជាកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើវិស័យកសិកម្ម ផងដែរ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីបានចែករំលែក និងណែនាំនូវចំណុចមួយចំនួនសម្រាប់មន្ត្រីជាថ្នាក់ដឹកនាំ គួរប្រកាន់យកដើម្បីជាថ្នាក់ដឹកនាំល្អ ជាមន្ត្រីល្អ ជាគំរូនៃមន្ត្រីថ្នាក់ក្រោម រួមមានៈ គោរពស្រលាញ់ប្រជាពលរដ្ឋ និងមន្ត្រីរាជការក្រោមឱវាទ ចេះរំលឹកដាស់តឿនគ្នា កែលំអ និងហ៊ានទទួលខុសត្រូវ ពេញចិត្តបម្រើប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គោរព និងស្មោះត្រង់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល មានគំនិតច្នៃប្រឌិត ពុះពារហ៊ានប្រឈមនឹងបញ្ហា រក្សាបានសាមគ្គីភាពផ្ទៃក្នុងខ្ពស់ ចេះយល់សុខទុក្ខមន្ត្រីថ្នាក់ក្រោមដោយផ្តល់យុត្តិធ៌ម និងកិត្តិយស ការលើកទឹកចិត្ត និងផ្តល់រង្វាន់ដោយភាពសុក្រិត។ បន្ថែមលើនេះ ត្រូវប្រកាន់ខ្ជាប់គោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ និងត្រូវចេះរកការងារឲ្យមន្ត្រីធ្វើ មិនលាបព៌ណគ្នា ហើយនិងធ្វើជាខ្នងបង្អែកឲ្យឈ្មួញខិលខូច ឬបក្សពួកខ្លួន ។ ឆ្លៀតឱកាសនោះផងដែរ ឯកឧត្ដមរដ្ឋមន្ត្រីបានណែនាំដល់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ដែលមានខ្លឹមសារដូចខាងក្រោម៖ ១-គ្រប់អង្គភាពក្រោមអគ្គនាយកដ្ឋានកសិកម្ម ត្រូវរៀបចំអនុវត្តការងារជាក្រុម ២-លើកកំពស់សមត្ថភាពមន្ត្រីក្នុងកិច្ចការពារដំណាំ សុវត្ថិភាពផលិតផលកសិកម្ម ជាពិសេសពង្រឹងការងារភូតគាមអនាម័យ ស្របតាមនីតិវិធីនិងនិយាមក្នុងតំបន់ (អាស៊ាន) និងអន្តរជាតិ ដើម្បីទាក់ទាញបាននូវជំនឿចិត្តអ្នកបញ្ជាទិញ ព្រមទាំងឈានទៅរៀបចំជា អីុ-វិញ្ញាបនប័ត្រ នាពេលឆាប់ៗ ខាងមុខ។ ៣-បង្កើនការយកចិត្តទុកដាក់ដល់ការគ្រប់គ្រងដីកសិកម្ម ដោយចុះធ្វើការវាយតម្លៃដីជាក់ស្តែង នៅតាមតំបន់នីមួយៗ លើសមាសភាគជីជាតិដី ដើម្បីណែនាំការប្រើប្រាស់ជីបានត្រឹមត្រូវស្របតាមមុខដំណាំនីមួយៗ កាត់បន្ថយបាននូវថ្លៃដើមក្នុងផលិតកម្មដំណាំ របស់កសិករ។ ៤-បង្កើនការគ្រប់គ្រង ផ្តល់សេវា និងផ្តល់ពូជស្រូវសុទ្ធល្អដល់ប្រជាកសិករ ដោយសហការជាមួយដៃគូពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ក្នុងការងារនេះ។ ៥-ត្រូវស្រាវជ្រាវពូជរុក្ខជាតិហូបផ្លែ និងរុក្ខជាតិលំអ ដោយសហការជាមួយអ្នកវិនិយោគទុន ដើម្បីចែកជូនប្រជាកសិករ តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ៦-បន្តជំរុញការងារពិសោធន៍ស្រាវជ្រាវអភិវឌ្ឍន៍ និងផ្ទេរបច្ចេកទេសទំនើបសមស្រប ជួយដល់កសិករ ហើយនិងជំរុញស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមកសិដ្ឋាន ស្ថានីយ៍ពិសោធន៍ និងមជ្ឈមណ្ឌលអភិវឌ្ឍន៏កសិកម្ម ដើម្បីជួយបង្កើនសមត្ថភាពសហគមន៏កសិកម្ម នៅតាមមូលដ្ឋាន ឲ្យចេះបន្សុទ្ធពូជ ប្រើប្រាស់ធាតុចូលកសិកម្មបានត្រឹមត្រូវ ដែលនាំដល់ការបន្ទាបថ្លៃដើមក្នុងការផលិត។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១០ កក្កដា ២០២៦ 640

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចូលរួមក្នុង​ពិធីបើក «ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក» នៅផ្សារទំនើបអ៊ីអន ម៉ល រាជធានីភ្នំពេញ

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ក្នុងពិធីបើក «ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក»...
ចេញ​ផ្សាយ​ ១០ កក្កដា ២០២៦ 615

វិស័យឯកជនកម្ពុជា-បារាំង ចាប់ផ្ដើមសិក្សាគម្រោងអភិវឌ្ឍន៍ ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ

នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម នីកូឡា ហ្វ័ររីស្យេ(Nicolas FORISSIER) រដ្ឋមន្រ្តីប្រតិភូក្រសួងអឺរ៉ុប...
ចេញ​ផ្សាយ​ ១០ កក្កដា ២០២៦ 625

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក សៅ​ វ៉ន​ ត្រូវជាឪពុកបង្កើតរបស់​ ឯកឧត្តម​ សៅ​ វណ្ណសិរីវុទ្ធ​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ

នារសៀលថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក...
ចេញ​ផ្សាយ​ ១០ កក្កដា ២០២៦ 682

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពក្នុងពិធីសិក្ខាសាលាស្តីពី​ ការចាប់ផ្តើមអនុវត្តគម្រោង (EMPOWER)

នាព្រឹកថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសិក្ខាសាលាស្តីពី​ ការចាប់ផ្តើមអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៦ 763

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូល និងការធានាគុណភាពទិន្នន័យកសិកម្ម»​ ដល់មន្រ្តីកសិកម្មឃុំ​ សង្កាត់​ ជាជនបង្គោល នៅខេត្តក្រចេះ

នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម​ យ៉ង​ សាំងកុមារ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី​ «ការប្រមូល...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៦ 767

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារខណ្ឌរដ្ឋបាលជលផល​កែប

នាព្រឹកថ្ងៃទី៩​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារខណ្ឌរដ្ឋបាលជលផល​កែប​...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៦ 730

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ និងគាំទ្ររោងចក្រកែច្នៃដំឡូងមី នៅខេត្តរតនគិរី

នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី...
ចេញ​ផ្សាយ​ ៩ កក្កដា ២០២៦ 774

អបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៦

អបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៦
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៦ 861

ជ្រូកទឹក មួយក្បាលទៀត បានប្រទះឃើញជាថ្មីនៅតំបន់អភិរក្សនៃដែនសមុទ្រកម្ពុជា ក្នុងខេត្តកែប

តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការអភិរក្សសមុទ្រកម្ពុជា (MCC) និងរដ្ឋបាលថ្នាក់ក្រោមជាតិ...
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៦ 828

ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជើញទទួលជាមួយលោក Guangzhe Chen ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នារសៀលថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជាមួយលោក Guangzhe Chen និងគណៈប្រតិភូធនាគារពិភពលោក(WB)...
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៦ 951

អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦

អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦
ចេញ​ផ្សាយ​ ៨ កក្កដា ២០២៦ 956

សេចក្តីជូនដំណឹង ស្ដីពីការចុះធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធអង្គភាព ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សេចក្តីជូនដំណឹង ស្ដីពីការចុះធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធអង្គភាព ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ