ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម លើកទី២អាណត្តិឆ្នាំ២០២៣-២០២៦

ចេញ​ផ្សាយ​ ២០ មករា ២០២៤ 2288

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម មានរៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម លើកទី២ អាណត្តិឆ្នាំ២០២៣-២០២៦ ដោយមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាសភាពក្រុមការងារសាកលវិទ្យាភូមិន្ទកសិកម្ម។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ធ្វើការពិនិត្យ និងពិភាក្សាទៅលើចំណុចសំខាន់៣ រួមមាន៖

ទី១ ពិនិត្យនិងអនុម័តលើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យអង្គភាពចំណុះ មហាវិទ្យាល័យ សាលា មជ្ឈមណ្ឌល និងសាកលវិទ្យាធិការដ្ឋាន នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

ទី២ ពិនិត្យ និងអនុម័តលើសៀវភៅណែនាំគ្រប់គ្រងធនធានមនុស្សរបស់សាកល វិទ្យាល័យភូមិន្ទកសិកម្ម និង ទី៣ពិនិត្យ និងអនុម័តលើការសហការជាមួយ EduClass ក្នុងការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យ (lT)៕

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12