ឯកឧត្តម តូច ប៊ុនហួរ និង ឯកឧត្តម មាស ពិសិដ្ឋ អញ្ជើញដឹកនាំការ​ធ្វើ​ទស្សន​កិច្ចសិក្សាអំពី «ការគ្រប់គ្រង ការកែច្នៃ និងការធ្វើពាណិជ្ជកម្ម​ផលិតផលកសិកម្ម» នៅប្រទេសវៀតណាម

ចេញ​ផ្សាយ​ ១៤ សីហា ២០២៥ 795

ឯកឧត្តម តូច ប៊ុនហួរ និង ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ចាន់ សុវត្ថិភាព និង ឯកឧត្តម សាយ សុភភោគា អនុរដ្ឋលេខាធិការ បាន​ដឹក​នាំ​​មន្ត្រី ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ សហគមន៍កសិកម្ម និងសហ​គ្រាស​​កសិកម្ម សរុបអ្នកចូលរួមចំនួន ៤២នាក់ ធ្វើទស្សនកិច្ចសិក្សាអំពី «ការគ្រប់គ្រង ការកែច្នៃ និងការធ្វើពាណិជ្ជកម្ម​ផលិតផលកសិកម្ម »​រយៈពេល៥ថ្ងៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសវៀតណាម ។

ដំណើរទស្សនកិច្ចសិក្សា ដែលរៀបចំដោយកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និង​ពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ជាយន្តការមួយ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានគោលបំណងផ្តល់ឱកាស​ដល់​អ្នកចូលរួមបានឃើញ និងរៀនសូត្រផ្ទាល់អំពីការគ្រប់គ្រង ការកែច្នៃ និងការធ្វើពាណិជ្ជកម្មគ្រាប់ស្វាយចន្ទី ម្រេច ផ្លែឈើ និងកសិផល​សំខាន់ៗ​​​​​​ផ្សេងទៀត នៅប្រទេសវៀតណាម ព្រមទាំងបង្កើនទំនាក់ទំនង ឬ ការយល់គ្នា រវាងតួអង្គសំខាន់ៗនៃខ្សែច្រវាក់តម្លៃ ពោលគឺអ្នកគ្រប់គ្រង ឬ តំណាងសហគមន៍កសិកម្ម និងសហគ្រាសកសិកម្ម រួមទាំងមន្ត្រី​ពាក់ព័ន្ធ ។

ស្របទៅតាមកម្មវិធីដែលបានគ្រោង អ្នកចូលរួមបាន​ពិនិត្យផ្ទាល់នូវ​ការ​ច្នៃបង្កើត ការផលិត និងដំណើរការរបស់ឧបករណ៍ និងគ្រឿង​ម៉ាស៊ីន​សម្រាប់​កែច្នៃកសិផលខាងលើ ហើយបានស្តាប់បទ​បង្ហាញ និងការ​ពន្យល់របស់អគ្គកុងស៊ុល និងអនុព័ន្ធពាណិជ្ជកម្មកម្ពុជា ប្រចាំនៅទីក្រុង​ហូជីមិញ អនុប្រធានសមាគមស្វាយចន្ទីវៀតណាម (Vietnam Cashew Association, VINACAS) ម្ចាស់ ឬ អ្នកដឹកនាំ​ក្រុមហ៊ុន​ផលិត​ឧបករណ៍ និងគ្រឿងម៉ាស៊ីនកែច្នៃកសិផល ក្រុមហ៊ុន​កែច្នៃ​កសិផល និងក្រុមហ៊ុនដែលធ្វើពាណិជ្ជកម្មផលិតផល​កសិកម្ម​ជាច្រើន។

គួរបញ្ជាក់ថា ប្រទេសវៀតណាមបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើ​ឱ្យ​មានការចំណាយទាបសម្រាប់ផលិតកម្ម ការគ្រប់គ្រងនៅក្រោយពេល​ប្រមូលផល ការកែច្នៃ និងការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម ដោយ​បង្កើនផលិតភាព ឬ ការងាររបស់មនុស្ស និងគ្រឿងម៉ាស៊ីន។  ប្រទេស​វៀតណាមក៏ធ្វើឱ្យគ្រឿងម៉ាស៊ីនមានផលិតភាពខ្ពស់ ដោយកែលម្អ ឬ អភិវឌ្ឍ​ការ​កែច្នៃជាបន្តបន្ទាប់ ហើយធ្វើឱ្យកសិផលមានភាពសមស្រប ឬ សម្រួល​ដំណើរការរបស់គ្រឿងម៉ាស៊ីន ដូចជាការញែកយកគ្រាប់ស្វាយ​ចន្ទីឱ្យមានទំហំប៉ុនៗគ្នា សម្រាប់បញ្ជូនទៅផ្នែកកាត់បកសំបកជាដើម៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 161

ថ្នាក់ដឹកនាំក្រសួង បានចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចអាងកំពីងពួយ...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 177

ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងកសិកម្ម បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤...
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 578

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 660

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 649

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 658

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 657

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 681

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 651

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 651

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 688

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 678

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦