ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារ ចូលរួមសិក្ខាសាលានៅសណ្ឋាគារ Oakwood Premier Phnom Penh ស្តីពី «លទ្ធផល និងអនុសាសន៍នៃការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣» ក្រោមអធិបតីភាព ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការគោលនយោបាយពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប(EU)ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ចែករំលែកបទពិសោធន៍ផ្នែកកសិកម្មដែលទទួលបានពីការពិនិត្យឡើងវិញលើគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣៕