នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីកម្មវិធីផ្សព្វផ្សាយ និងអនុវត្តសារាចររបស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងបន្ថែមលើការគ្រប់គ្រងសកម្មភាពមីន នៅអគារផ្ការំដួល នៃទីស្តីការក្រសួងកសិកម្ម។
កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងបង្ហាញពីវិស័យសកម្មភាពមីន និងការរៀបចំផែនការបោសសម្អាតមីន ការត្រួតពិនិត្យគុណភាពនៃកិច្ចប្រតិបត្តិការសកម្មភាពមីន បង្ហាញពីប្រព័ន្ធគ្រប់គ្រងទិន្នន័យមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាដើម។
នៅក្នុងអង្គប្រជុំនេះ ឯកឧត្តម ចាន់ ចេស្តា បានបញ្ជាក់ថា ដើម្បីធានាសុវត្ថិភាព និងបញ្ចៀសនូវហានិភ័យដែលអាចកើតឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីផ្សព្វផ្សាយ និងអនុវត្តសារាចរលេខ០២ សរ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រឹងបន្ថែមលើការងារគ្រប់គ្រងសកម្មភាពមីន៕