នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE-AT អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) ដើម្បីគាំទ្រការអនុវត្តកម្មវិធី ASPIRE-AT ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីក្រុមបេសកកម្ម IFAD តំណាងអគ្គនាយកដ្ឋានកសិកម្ម (GDA) ក្រុមការងារលេខាធិការដ្ឋានកម្មវិធី ASPIRE-AT ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមខេត្តគោលដៅ តំណាងសហភាពអឺរ៉ុប (EU) និងតំណាងធនាគារ ARDB ព្រមទាំងធនាគារ SME ។
សូមបញ្ជាក់ថាកិច្ចប្រជុំបិទបញ្ចប់បេសកកម្មរបស់ IFAD ដើម្បីគាំទ្រការអនុវត្តកម្មវិធី ASPIRE-AT ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាអំពីលទ្ធផល និងអនុសាសន៍របស់ក្រុមបេសកកម្ម សំដៅអនុវត្តកម្មវិធីឲ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបានជោគជ័យ ។ នៅក្នុងកិច្ចប្រជុំក៏បានលើកឡើងអំពីឧបសគ្គ ឬ បញ្ហាមួយចំនួនដែលចាំបាច់ត្រូវដោះស្រាយឲ្យបានឆាប់ និងជាក់ស្តែងផងដែរ ៕