ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងលោកជំទាវ ចម និម្មល អញ្ជើញទស្សនកិច្ច «ពន្លាជាតិកម្ពុជា (Cambodia Pavilion)» ក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ SIAL PARIS 2026 នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង

ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 384

នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងប្រតិភូកិត្តិយស បានអញ្ជើញទស្សនកិច្ច «ពន្លាជាតិកម្ពុជា (Cambodia Pavilion)» ក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ SIAL PARIS 2026 នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង។
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវរដ្ឋមន្រ្តី​ បានអញ្ជេីញទស្សនកិច្ច​នូវស្តង់​ពន្លាជាតិកម្ពុជា (Cambodia Pavilion) ដែលមានទីតាំងនៅសាលទី៧ (Hall 7, Stand J-347) ដោយបាននាំយកនូវបណ្តាក្រុមហ៊ុនវិស័យឯកជន-សហគ្រាសកម្ពុជាចំនួន ១៦ ដោយផ្តោតសំខាន់លេីកសិផលសក្តានុពលកម្ពុជា​ដែលមានគុណភាពខ្ពស់ និងស្របតាមស្តង់ដាអន្តរជាតិមកដាក់តាំងបង្ហាញ រួមមាន៖ ស្វាយចន្ទី ម្រេច ផ្លែឈើសម្ងួត និងគ្រឿងទេស ព្រមទាំងផលិតផលផ្សេងៗជាច្រើនទៀត។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវរដ្ឋមន្រ្តី​ បានបន្តទស្សនកិច្ចស្តង់​ សហព័ន្ធស្រូវអង្ករកម្ពុជា​ ដែលមានចំនួន​ ១២ក្រុមហ៊ុន ជាមួយនឹងការដាក់តាំងបង្ហាញស្រូវ-អង្ករ​កម្ពុជា ដែលបាននិងកំពុងលក់ចែកចាយនៅក្នុងទីផ្សារបារាំង​ អឺរ៉ុប​ អាមេរិក និងទីផ្សារអន្តរជាតិ​ផ្សេងៗទៀត។ 
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវរដ្ឋមន្រ្តី​ ក៏បានជួបសំណេះសំណាលជាមួយក្រុមហ៊ុនវិស័យឯកជន​​ និងបានជំរុញលេីកទឹកចិត្តក្នុងការបង្កេីនការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យកាន់តែទូលំទូលាយ​ មានការទទួលស្គាល់ស្លាកយីហោផលិតផលកម្ពុជា នៅលេីទីផ្សារអន្តរជាតិ ជាពិសេសទទួលបានអ្នកបញ្ជាទិញ អ្នកចែកចាយ និងវិនិយោគិនបរទេស មកទស្សនាស្វែងយល់ពីកសិផលសក្តានុពលកម្ពុជា និងពិភាក្សាស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗដោយផ្ទាល់ក្នុងតាំងពិព័រណ៍នេះផងដែរ៕

 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 306

ឯកឧត្តមរដ្ឋមន្ត្រី ឌិត​ ទីណា​ អញ្ជើញជួបជាមួយ​ លោកជំទាវ Annie Genevard ក្នុងជំនួបពិភាក្សាការងារទ្វេភាគី

នាព្រឹកថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ព្រមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបជាមួយ​ លោកជំទាវ...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 306

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់បញ្ញាសប្បនិម្មិត(AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ» ជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 385

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងលោកជំទាវ ចម និម្មល អញ្ជើញទស្សនកិច្ច «ពន្លាជាតិកម្ពុជា (Cambodia Pavilion)» ក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ SIAL PARIS 2026 នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង

នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងប្រតិភូកិត្តិយស...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 422

ឯកឧត្តម ឃឹម ហ្វីណង់៖🚨👏🌾🇰🇭 ដំណឹងដ៏គួរជាទីមោទនៈសម្រាប់កម្ពុជា! យើងបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៃការនាំចេញអង្ករជាស្ថាពរហើយនៅក្នុងថ្ងៃនេះ!

ឯកឧត្តម ឃឹម ហ្វីណង់៖🚨👏🌾🇰🇭 ដំណឹងដ៏គួរជាទីមោទនៈសម្រាប់កម្ពុជា! យើងបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៃការនាំចេញអង្ករជាស្ថាពរហើយនៅក្នុងថ្ងៃនេះ! គិតត្រឹមថ្ងៃទី១៩...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 405

សារជូនពរ៖ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សារជូនពរ៖ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្នុងនាមរូបខ្ញុំបាទផ្ទាល់ ក្នុងឱកាសដ៏ឧត្តុង្គឧត្តម ពោរពេញដោយក្តីសោមនស្សរីករាយ...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 451

វីរនារី ១រូប ក្នុងចំណោម ១០០រូប ជុំវិញពិភពលោក

មោទកភាពកម្ពុជា! លោកស្រី សេត ហាច កសិករកម្ពុជា ត្រូវបានអង្គការ FAO ប្រកាសទទួលស្គាល់ជា «វីរនារី ១រូប ក្នុងចំណោម ១០០រូប ជុំវិញពិភពលោក» ប្រចាំឆ្នាំ២០២៦
ចេញ​ផ្សាយ​ ១៩ តុលា ២០២៦ 602

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជួបជាមួយលោកស្រី Takhmina Nagumanova ក្នុងជំនួបពិភាក្សាការងារ

នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបជាមួយលោកស្រី Takhmina Nagumanova អគ្គនាយករងនៃក្រុមហ៊ុនជី...
ចេញ​ផ្សាយ​ ១៨ តុលា ២០២៦ 709

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចូលរួមជាគណៈអធិបតីសម្ពោធស្តង់ពន្លាជាតិ​ និងស្តង់សហព័ន្ធស្រូវអង្ករកម្ពុជា​ ក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិលំដាប់ពិភពលោក នៅទីក្រុងប៉ារីស ប្រទេសបារាំង

នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញជាគណៈអធិបតីសម្ពោធស្តង់ពន្លាជាតិ​ និងស្តង់សហព័ន្ធស្រូវអង្ករកម្ពុជា...
ចេញ​ផ្សាយ​ ១៧ តុលា ២០២៦ 988

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបជាមួយ ឯកឧត្តម Saparov Aidarbek Seipellovich ក្នុងជំនួបពិភាក្សាការងារ

នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបជាមួយ ឯកឧត្តម Saparov Aidarbek Seipellovich រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៦ តុលា ២០២៦ 833

World Food Day 2026: Innovate Today. Nourish Tomorrow

🌾 World Food Day 2026: Innovate Today. Nourish Tomorrow. How can innovation shape Cambodia’s agrifood future? Hear from FAO Representative in Cambodia, Rebekah Bell, as she highlights the role of innovation in building sustainable and resilient agrifood systems. 📍 23–25 October 2026 | Koh Pich, Phnom Penh #WorldFoodDay #WFD2026 #CAFE26 #FAOCambodia
ចេញ​ផ្សាយ​ ១៦ តុលា ២០២៦ 1049

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការកសាងផែនការអភិវឌ្ឍន៍វិស័យកសិកម្មក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី ការកសាងផែនការអភិវឌ្ឍន៍វិស័យកសិកម្មក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង...