និស្សិតកសិកម្ម​ប្រកួតវោហារកោសល្យលើប្រធានបទពាក់ព័ន្ធនឹងការ​ប្រយុទ្ធនឹងជំងឺអេដស៍

ចេញ​ផ្សាយ​ ១៤ សីហា ២០២៦ 2371

នាព្រឹកថ្ងៃសុក្រទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រុមនិស្សិតនៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្ម​ទាំង៣​ រួមមាន​ សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្ម​ កំពង់ចាម​ បានចូលរួមប្រកួតប្រជែងវោហារកោសល្យ​លេីប្រធានបទពាក់ព័ន្ធនឹងការ​ប្រយុទ្ធនឹងជំងែអេដស៍​ នៅសាកល​វិទ្យាល័យភូមិន្ទកសិកម្មចម្ការដូង​ ក្រោម​អធិបតីភាព​ ឯកឧត្តមរដ្ឋលេខាធិការ​ គង់​ ច័ន្ទវាសនា​ និងឯកឧត្តមអគ្គលេខាធិការ​​ ឈឹម​ ឃិនដារ៉េត​ និងមានការចូលរួមពីថ្នាក់​ដឹកនាំក្រសួង​ អគ្គលេខាធិការដ្ឋាន​នៃអាជ្ញាធរជាតិ និងគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបី​ ព្រមទាំងនិស្សិតច្រេីនកុះករសរុបជាង​ ៧០០នាក់។ 
កម្មវិធីនេះ​ ត្រូវបានរៀបចំឡេីងដោយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ក្រោមកិច្ចសហការជាមួយអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ ក្នុងគោលបំណងប្រេីប្រាស់សម្លេង​ និងការចូលរួមរបស់ក្រុមនិស្សិត ក្នុងការអប់រំ​ ផ្សព្វផ្សាយ​ បង្ការ​ និងទប់ស្កាត់ការឆ្លងមេរោគអេដស៍​ក្នុងចំណោម​យុវជន​ ក៏ដូចជា​ ផ្តល់ឱកាសដល់និស្សិតក្នុងការបង្ហាញសមត្ថភាព​ និងវោហារសាស្ត្រ​ តាម​រយៈការ​ស្រាវជ្រាវ​ ការធ្វេីការជាក្រុម​ និងការឡេីងធ្វេីបទបង្ហាញលេីប្រធានបទពាក់ព័ន្ធនឹងជំងឺអេសដ៍។ 
សូមជម្រាបជូនថា​ ក្រោមការដឹកនាំ​ និងការតម្រង់ទិសរបស់ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ គណ:កម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍របស់ក្រសួង​ បានអនុវត្តសកម្មភាពជាបន្តបន្ទាប់​ ដេីម្បីផ្សព្វផ្សាយដល់មន្ត្រីរាជការ​ និងនិស្សិតកសិកម្ម​ ព្រមទាំងប្រជាពលរដ្ឋមូលដ្ឋាន​ និងប្រជាសហគមន៍ផងដែរ​ ឱ្យមានការ​យល់ដឹងត្រឹមត្រូវ​ និងសុីជម្រៅអំពីហានិភ័យនៃជំងឺអេដស៍​ សំដៅចូលរួមជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ ក្នុងការអប់រំ​ ផ្សព្វផ្សាយ​ បង្ការ​ និងទប់ស្កាត់ការឆ្លងមេរោគអេដស៍​ និងប្រយុទ្ធប្រឆាំងនឹងការរេីសអេីងចំពោះ​អ្នកផ្ទុកមេរោគអេដស៍​ សំដៅ​ជំរុញ​អនុវត្តគោលនយោបាយ​ជាតិបញ្ចប់ជំងឺអេដស៍​ និង​ចីរភាព​​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ​២០២៣​-​២០២៨​ របស់រាជរដ្ឋាភិបាល​ឱ្យកាន់តែមាន​ប្រសិទ្ធភាព​ និងសម្រេចបានជោគជ័យ​តាមផែនការគ្រោងទុក។ 
ក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ ឯកឧត្តមអគ្គលេខាធិការ​ ឈឹម​ ឃិនដារ៉េត​ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង​ប្រែង​ និងកិច្ចសហការល្អរបស់ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ក្នុងការចូលរួមប្រយុទ្ធនឹងជំងឺអេដស៍​ និងកោត​សរសេីរចំពោះភាពក្លាហាន​ សមត្ថភាព​ និងទេពកោសល្យរបស់ក្រុមយុវនិស្សិតកសិកម្មនៃគ្រឹះស្ថានទាំងបី​ ដែលបានចូលរួមកម្មវិធីប្រកួតវោហារកោសល្យនេះ។ 
ក្នុងនាមក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ឯកឧត្តមរដ្ឋលេខាធិការ គង់​ ច័ន្ទវាសនា​ បានថ្លែងនូវការកោតសរសេីរ​ និងវាយតម្លៃខ្ពស់ចំពោះគណ:គ្រប់គ្រង​ និងក្រុមនិស្សិតនៃគ្រឹះស្ថានឧត្តមសិក្សាទាំងបី​ ដែលបានចូលរួមរៀបចំ​ និងប្រកួតប្រជែងសមត្ថភាពវោហារសាស្ត្រលេីប្រធានបទអំពីជំងឺអេដស៍។ ឯកឧត្តមបានផ្តាំផ្ញេី​ និងលេីក​ទឹកចិត្តដល់និស្សិតទាំងអស់ឱ្យផ្ចង់អារម្មណ៍លេីការសិក្សា​ និងការពារខ្លួន​ពីការឆ្លងមេរោគអេដស៍​ តាមរយ:ការគោរព​ឱ្យបានខ្ជាប់ខ្ជួននូវប្រពៃណីទំនៀមទម្លាប់​ដ៏ល្អផូរផង់របស់សង្គមខ្មែរ ក៏ដូចជា​ ការគោរពច្បាប់ចរាចរណ៍​ និងការនៅឆ្ងាយពីគ្រឿងញៀន​ ដេីម្បីបន្តកសាងខ្លួនជា​ កូនល្អ​ និស្សិតល្អ​ ពលរដ្ឋល្អ​ និងទំពាំងស្នងឫស្សីល្អ​ សម្រាប់សង្គមជាតិ។ 
ក្រោយការវាយតម្លៃ​ គណ:អធិបតីបានផ្តល់រង្វាន់លេីកទឹកចិត្តដល់ក្រុមនិស្សិតនៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបី​ ដោយក្នុងនោះ​ ក្រុមជ័យលាភីលេខ១​ មកពីវិទ្យាស្ថានជាតិកសិកម្ម​ កំពង់ចាម​ ទទួលបានថវិកាចំនួន​ ២លានរៀល​ និង២ក្រុម​ទៀត​ ទទួលបានថវិកាចំនួន​ ១លានរៀលៗ​  ហេីយដោយឡែក​ ក្រុមនិស្សិតមកពីវិទ្យាស្ថានកសិកម្មព្រែកលៀប​ ដែលសម្តែងល្ខោននិយាយលេីប្រធានបទ​ ពន្លឺនៃក្តីសង្ឃឹម​ ទទួលបានថវិកាលេីកទឹកចិត្តចំនួន​ ៥០មុឺនរៀលផងដែរ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 400

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 588

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 579

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 612

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 607

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 641

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 608

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 604

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 648

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 649

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 649

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 634

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...