នៅព្រឹកថ្ងៃដដែលឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានបន្តដំណើរទៅពិនិត្យសកម្មភាពការងារ បង្កបង្កើនផលរបស់សហគមន៍កសិកម្មជើងគួនជោគជ័យស្ថិតនៅក្នុងភូមិជើងគួន ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ សហគមន៍បានបង្កើតនៅឆ្នាំ២០១៣ ក្រោមការជួយឧបត្ថម្ភពីគម្រោងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា(Cambodia Agricultural Value Chain, CAVAC) ដំបូងមាន៣៤៩ហ៊ុន ទុន ៤៤លានរៀល បច្ចុប្បន្នមានហ៊ុន៨១និងទុន៥៩លានរៀល កន្លងមកអង្គការ JICA បានជួយឱ្យខ្ចីប្រាក់ ១៥០០ ដុល្លាក្នុងកាប្រាក់១% ក្នុង១ឆ្នាំរយៈពេល១០ឆ្នាំ។ បច្ចប្បន្នសហគមន៍មានអាជីវកម្មផ្គត់ផ្គង់ជី ថ្នាំកសិកម្មនិងផលិតស្រូវពូជ។ក្រៅពីអាជីពខាងដើមសមាជិកប្រកាន់យករបរធ្វើស្រូវទាំងវស្សានិងប្រាំង ដាំដំណាំរួមផ្សំនិងចិញ្ចឹមសត្វ។ ឯកឧត្តមរដ្ឋមន្ដ្រីបានស្នើសុំឱ្យគម្រោង CAVAC បន្ថែមទុន រួមជាមួយនិងអ្នកពាក់ព័ន្ធទាំងអស់ជួយឧបត្ថម្ភទុនបន្ថែមទៀតក្រៅពីការងារ បណ្តុះបណ្តាល ដើម្បីឲ្យមានទុនគ្រប់គ្រាន់សម្រាប់សមាជិកសហគមន៍អាចពង្រីកមុខរបរកសិកម្ម បានល្អប្រសើរ និងសម្រេចបានដោយជោគជ័យ។