ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតអោយលោក Robin Yao នាយកចាត់ការទូទៅក្រុមហ៊ុន New Hope Liuhe Group ចូលជួបសម្តែងការគួរសម និងពិភាក្សាពីផែនការវិនិយោគវិស័យកសិកម្មនៅកម្ពុជា

ចេញ​ផ្សាយ​ ២៦ កុម្ភៈ ២០១៨ 4852

នៅវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតអោយលោក Robin Yao នាយកចាត់ការទូទៅក្រុមហ៊ុន New Hope Liuhe Group ចូលជួបសម្តែងការគួរសម និងពិភាក្សាពីផែនការវិនិយោគវិស័យកសិកម្មនៅកម្ពុជា ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក Robin Yao បានជម្រាបជូនថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកបាន និងកំពុងវិនិយោគលើការចិញ្ចឹមសត្វ និងផលិតចំណីសត្វនៅកម្ពុជារួចមកហើយ ហើយក្រុមហ៊ុនមានបំណងពង្រីកការវិនិយោគបន្ថែមទៀតលើការចិញ្ចឹមសត្វនេះ ដោយពង្រីកការចិញ្ចឹមដល់ប្រជាពលរដ្ឋតាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការបង្កើតសត្វឃាតដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការចិញ្ចឹមជ្រូក សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញផងដែរ ដោយបំពាក់នូវបច្ចេកវិទ្យាទំនើបពីប្រទេសចិន។

ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញនូវភាពរីករាយ និងសូមស្វាគមន៏ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន New Hope Liuhe Group មកកាន់កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា បញ្ហាការចិញ្ចឹមសត្វជាបញ្ហាក្តៅគគុកមួយនៅកម្ពុជា ព្រោះការចិញ្ចឹមនៅក្នុងស្រុកមិនទាន់អាចបំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៅឡើយ ដែលទាមទារអោយមានការនាំចូលពីប្រទេសជិតខាងដើម្បីបំពេញនូវការខ្វះខាត។

ទន្ទឹមនឹងនេះ ការចិញ្ចឹមសត្វនៅក្នុងស្រុកក៏មិនទាន់អាចមានភាពប្រកួតប្រជែងជាមួយប្រទេសជិតខាងនៅឡើយ ដោយសារថ្លៃដើមនៃខ្សែសង្វាក់ផលិតកម្មនៅកម្ពុជាហាក់មានកម្រិតខ្ពស់នៅឡើយធៀបជាមួយប្រទេសក្នុងតំបន់។ ដូច្នេះវិស័យឯកជនជាភាគីមួយមានតួនាទីដ៏សំខាន់ក្នុងការជំរុញអោយការអភិវឌ្ឍន៏វិស័យកសិកម្មនៅកម្ពុជាមានភាពជោគជ័យ និងនរន្តភាព។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២២ វិច្ឆិកា ២០២៦ 448

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ ទទួលជួបជាមួយលោក Niu Jian ប្រធានក្រុមហ៊ុន(HLID) ក្នុងជំនួបពិភាក្សាការងារ នៅសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អ​មដោយ លោក ងួន វិសុទ្ធ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 867

«សន្និសីទអភិរក្សថនិកសត្វទឹកសាបនៅអាស៊ី ឆ្នាំ២០២៦» បិទបញ្ចប់ដោយឯកភាពជាគោលការណ៍លើការបង្កើតបណ្តាញអភិរក្សថនិកសត្វទឹកសាបនិងសមុទ្រថ្នាក់តំបន់

សន្និសីទអភិរក្សថនិកសត្វទឹកសាប នៅអាស៊ី ឆ្នាំ២០២៦ ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តសៀមរាប បានបញ្ចប់ដោយជោគជ័យ ជាមួយនឹងលទ្ធផលដ៏សំខាន់...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 982

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលផ្ទះសំណាញ់ចំនួន៨៩ខ្នង ជូនសហគមន៍កសិកម្មចំនួន១៣ ក្នុងខេត្តសៀមរាប

នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ និងជាសហប្រធានគណៈកម្មការតម្រង់ទិសគម្រោង «គុជ» តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 1020

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី ជលផល និងនីតិវិធីពាក់ព័ន្ធ ដល់មន្ត្រីសមត្ថកិច្ចជលផល

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីជលផល...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 993

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញបំពេញទស្សនកិច្ចសិក្សា​ និងលើកទឹកចិត្តដល់វិនិយោគគិនចិនលើវិស័យកសិកម្ម​ នៅសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 1059

«រួមគ្នាជាសហគមន៍ ដើម្បីរីកចម្រើនទាំងអស់គ្នា!»

«រួមគ្នាជាសហគមន៍ ដើម្បីរីកចម្រើនទាំងអស់គ្នា!» ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសហការជាមួយអង្គការ FAO ជាដៃគូអនុវត្តគម្រោង «គជ់» (PEARL) បាននាំយកផ្ទះសំណាញ់...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 1037

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារៈប្រើប្រាស់កសិកម្មជូនសហគមន៍ចំនួន៨ ក្នុងខេត្តឧត្តរមានជ័យ

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម​ និងជាសហប្រធានគណៈកម្មការតម្រង់ទិសគម្រោង «គជ់» ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 1074

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចែកគ្រាប់ពូជបន្លែជូនអ្នកភូមិរង់ចាំ ជាង ៣០០គ្រួសារ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ​យ៉ង សាំងកុមារ បានដឹកនាំសកម្មភាពចែកគ្រាប់ពូជបន្លែជូនអ្នកភូមិរង់ចាំ នៃខេត្តបន្ទាយមានជ័យ ជាង ៣០០ គ្រួសារ ដោយមានការចូលរួមពីតំណាងមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 1054

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា រួមដំណើរគណៈប្រតិភូស្ថាប័នជលផលចិន និង IHB ទស្សនកិច្ចកន្លែងអភិរក្សជលផលកំពង់ភ្លុក នៃខេត្តសៀមរាប

នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញរួមដំណើរជាមួយគណៈប្រតិភូស្ថាប័នជលផលចិន និងវិទ្យាស្ថានជីវសាស្ត្រជលផល...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៦ 1448

ថ្នាក់ដឹកនាំក្រសួងកសិកម្មអញ្ជើញចូលរួមជាអធិបតីសិក្ខាសាលាស្តីពី “ការរចនាឡើងវិញ​ប្រព័ន្ធ​ធារាសាស្រ្ត​បែប​កសិ​អេកូ​ឡូស៊ី​” ជាមួយគម្រោង COSTEA

នៅថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីសិក្ខាសាលាស្តីពី “ការរចនាឡើងវិញ​ប្រព័ន្ធ​ធារាសាស្រ្ត​បែប​កសិ​អេកូ​ឡូស៊ី​”...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៦ 1505

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បន្តអញ្ជើញជួបសំណេះសំណាល និងប្រគល់ត្រាក់ទ័រ គោយន្ត ព្រមទាំងម៉ាស៊ីនច្រូតកាត់ ជូនដល់សហគមន៍កសិកម្មនៅខេត្តព្រះវិហារ

នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដំណើរអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់គ្រឿងយន្តកសិកម្ម...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៦ 1576

លោកជំទាវ អ៊ឹម រចនា ពិភាក្សាជាមួយតំណាងស្ថាប័នជលផលចិន និង វិទ្យាស្ថានជីវសាស្ត្រទឹកនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន អំពីការពង្រឹងកិច្ចសហប្រតិបត្តិការអភិរក្សសត្វផ្សោតទន្លេមេគង្គ និងប្រព័ន្ធអេកូឡូស៊ីជលផល

ក្នុងឱកាសនៃ«កិច្ចប្រជុំថ្នាក់តំបន់ស្តីពីការអភិរក្សថនិកសត្វទឹកសាបនៅតំបន់អាស៊ី» លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយតំណាងវិទ្យាស្ថានជីវសាស្ត្រទឹក...