ព័ត៌មានផ្សេងៗទៀត
នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោកជំទាវបណ្ឌិត អាឡូណា ហ្វីសស៊ី-ខេម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាសនៃជំនួប ភាគីទាំងពីរ បានពិភាក្សាលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យកសិកម្ម និងការធានាសុវត្ថិភាពនិស្សិតកម្ពុជាដែលកំពុងហាត់ការនៅប្រទេសអ៊ីស្រាអែល។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីលទ្ធភាពសហប្រតិបត្តិការលើការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាជាមួយបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម ព្រមទាំងការជំរុញលើការកែច្នៃកសិផលសក្តានុពលរបស់កម្ពុជាសម្រាប់នាំចេញទៅកាន់ទីផ្សារអ៊ីស្រាអែលផងដែរ៕