ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារ ណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គីភ័យដែលជាអំណោយរបស់ស្ថាប័នសេវាកម្មព្រៃឈើកូរ៉េ

ចេញ​ផ្សាយ​ ២៦ កុម្ភៈ ២០២០ 4095

នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ នារសៀលថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ប៉ាក ហ៊ឺង ខ្យុង ឯកអគ្គរដ្ឋទូតនៃសាធារ ណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គីភ័យដែលជាអំណោយរបស់ស្ថាប័នសេវាកម្មព្រៃឈើកូរ៉េ (KFS) តាមរយៈអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ាន (Asian Forest Cooperation Organization, AFoCO)។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តយសជាច្រើនរួមមានបណ្ឌិត កូ គីយ័ន អគ្គនាយកនៃស្ថាប័នសេវាកម្មព្រៃឈើកូរ៉េ លោក ចិនចូ ណ័រប៊ូ នាយកប្រតិបត្តិ AFoCO បណ្ឌិត ហ៊ីយុន ជុន រ៉ូ នាយកទីភ្នាក់ងារសហប្រតិបត្តិ្កការអន្តរជាតិកូរ៉េប្រចាំកម្ពុជា (KOICA) និងឯកឧត្តមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ថ្នាក់ដឹកនាំវិទ្យាស្ថាន និងមន្រ្តីជាច្រើនរូបទៀត។

ជាបឋម ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានអានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីបានជ្រាបអំពីលទ្ធផលសំខាន់ៗដែលវិទ្យស្ថាន ស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃសម្រេចបាន កិច្ចសហប្រតិបត្តិការជាមួយ KFS និង AFoCO និងជាពិសេសសាវតានៃជំនួយរថយន្តអគ្គីភ័យពន្លត់ភ្លើងឆេះព្រៃ។ បន្ទាប់មកបណ្ឌិត កូ គីយ័ន អគ្គនាយក KFS លោក ចិនចូ ណ័រប៊ូ នាយក AFoCO បណ្ឌិត ហ៊ីយុន ជុន រ៉ូ នាយក KOICA និងឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើចំណាប់អារម្មណ៍ប្រកបដោយអត្ថន័យយ៉ាងជ្រាល ជ្រៅ ជុំវិញការងារសហប្រតិបត្តិរវាងរដ្ឋបាលព្រៃឈើជាមួយ KFS និង AFoCO លើការអនុវត្តគម្រោងនានាពាក់ព័ន្ធវិស័យព្រៃឈើកម្ពុជា និងជាពិសេសឯកឧត្តមឯកអគ្គរដ្ឋទូតសុំឱ្យកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ យឺនយូ និងស្រស់បំព្រងដូចដើម និងផ្កាកូលាប។

មានប្រសាសន៍នាឱកាសនេះ តាមរយ:ឯកឧត្តមឯកអគ្គរដ្ឋទូតឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរ គុណជូនចំពោះរដ្ឋាភិបាលកូរ៉េ និងមជ្ឈមណ្ឌលសហប្រតិបត្តិការព្រៃឈើកូរ៉េ-មេគង្គ (Korea-Mekong Forest Cooperation Center) និងអង្គការ AFoCO ដែលបានយកចិត្តទុកដាក់
ទាំងកម្លាំងកាយ ចិត្តរៀបចំ និងផ្តល់អំណោយជារថយន្តពន្លត់អគ្គីភ័យ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់មហន្តរាយភ្លើងឆេះព្រៃ និងចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងភ្លើងឆេះព្រៃ ការស្តារ និងអភិវឌ្ឍព្រៃឈើប្រកបដោយនិរន្តភាពសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ ជាពិសេសប្រជាជនកម្ពុជាជារួម និងដោយឡែកប្រជាសហគមន៍ព្រៃឈើទូទាំងប្រទេស។ មិនតែប៉ុណ្ណោះ សកម្មភាពនេះគឺជាការផ្តួចផ្តើមកិច្ចសហប្រតិបតិ្តការវិស័យព្រៃឈើតាមរយៈអង្គការ AFoCO និងមជ្ឈមណ្ឌលសហប្រតិបត្តិការព្រៃឈើកូរ៉-មេគង្គ ដែលជាយន្តការចាំបាច់សម្រាប់ការងារវិស័យព្រៃឈើកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ព្រៃឈើជាប្រភពធនធានធម្មជាតិដ៏មានតម្លៃ ដែលបាននិងកំពុងចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចសង្គម រក្សានិរន្តរភាពបរិស្ថាន អេកូធម្មជាតិ ជាប្រព័ន្ធការពារទីជម្រាល ការពារជីវៈចម្រុះ ផ្តល់ជម្រក និងអាហារសម្រាប់ជីវិតរស់នៅរបស់មនុស្ស និងសត្វព្រៃគ្រប់ប្រភេទ។ លោកបានគត់សម្គាល់ថា នៅក្នុងរយ:ពេលប៉ុន្មានទស្សវត្សចុងក្រោយនេះ កំណើនប្រជាជន ចរន្តនគរូបនីយកម្ម វិបុលកម្មកសិកម្ម ការអភិវឌ្ឍវិស័យដឹកជញ្ជូន ថាមពល និងវិស័យដទៃទៀត រួមជាមួយនឹងការប្រែប្រួលអាកាសធាតុ បានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើធនធានព្រៃឈើ សត្វព្រៃ ជីវចម្រុះ កសិកម្ម បំពុលបរិស្ថានដោយសារផ្សែងភ្លើងឆេះព្រៃ ការឡើងកំដៅលើភពផែនដី ប៉ះពាល់ដល់ជីវិតមនុស្ស សត្វ ផ្ទះសម្បែង ជាពិសេសសហគមន៍ព្រៃឈើផ្ទាល់តែម្តង។ យោងតាមរបាយការណ៍របស់រដ្ឋបាលព្រៃឈើបានឱ្យដឹងថា ភ្លើងឆេះព្រៃបានកើតឡើងជារៀងរាល់ឆ្នាំនៅក្នុងរដូវប្រាំងនៅតាមបណ្តាខេត្តទូទាំងប្រទេសទាំងព្រៃឈើដាំ និងព្រៃឈើធម្មជាតិ ដែលបានបំផ្លាញធនធានព្រៃឈើកម្ពុជាជារៀងរាល់ឆ្នាំ។ ដូច្នេះ ការគ្រប់គ្រងធនធានធម្មជាតិព្រៃឈើឱ្យបានគង់វង្ស ចីរភាព និងនិរន្តរភាពតាមរយ:ប្រើគ្រប់មធ្យោបាយ វិធានការ ឬវិធីសាស្រ្តផ្សេងៗ ជាការឆ្លើយតបទៅនឹងយុទ្ធ សាស្ត្រអភិវឌ្ឍវិស័យព្រៃ ឈើកម្ពុជា ក៏ដូចជារបស់អង្គការ AFoCO ផងដែរ និងជាពិសេសការការពារភ្លើងឆេះព្រៃតាមគ្រប់រូបភាព គឺជាកម្មវត្ថុដ៏សំខាន់នៃពិធីនេះ ហើយវាជាសក្ខីភាពបង្ហាញ ពីការយកចិត្តទុកដាក់ខ្ពស់របស់ KFS និង AFoCO ក្នុងការចូលរួមទប់ស្កាត់វិបត្តិភ្លើងឆេះព្រៃ ការពារមហន្តរាយព្រៃ ឈើ កាត់បន្ថយការបំភាយឧស្ម័នកាបូនិច ទប់ស្កាត់នូវការឡើងកំដៅលើភពផែនដី ដែលផលប៉ះពាល់អវិជ្ជមានទាំងអស់នេះ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើវិស័យកសិកម្មទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។

ជាថ្មីម្តងទៀត តាមរយៈរថយន្តពន្លត់ភ្លើងឆេះព្រៃនេះ ឯកឧត្តមរដ្ឋមន្ត្រីសង្ឈឹម និងជឿជាក់យ៉ាងមុតមាំថា មធ្យោបាយនេះនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់អង្គភាពគ្រប់គ្រងព្រៃឈើនៅថ្នាក់មូលដ្ឋាន និងផ្តល់ផងដែរឲ្យកម្ពុជានូវបច្ចេកវិទ្យា និងបទពិសោធន៍ថ្មីៗបន្ថែមទៀតសម្រាប់ការងារទប់ស្កាត់ និងកាត់បន្ថយភ្លើងឆេះព្រៃប្រកបដោយប្រសិទ្ធភាព។ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើ មន្ទីរពាក់ព័ន្ធ និងសហគមន៍ព្រៃឈើ ត្រូវយកចិត្តទុក ដាក់ប្រើប្រាស់ ថែរក្សារថយន្តនេះឱ្យមានប្រសិទ្ធភាព ចំគោលដៅ និងគង់វង្សបានយូអង្វែង។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 103

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 94

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 105

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 106

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 115

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 282

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 258

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 269

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 297

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 313

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 335

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 418

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...