ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោកជំទាវ Donica Pottie អគ្គរដ្ឋទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ថៃ និងឡាវ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ២៤ កុម្ភៈ ២០១៨ 3920

កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួប លោកជំទាវ Donica Pottie អគ្គរដ្ឋទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ថៃ និងឡាវ នៅឯទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិភាក្សាការងារអំពីសក្តានុពលកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្មសម្រាប់វិនិយោគិនកាណាដា និងដៃគូ។ លោកជំទាវ Donica Pottie បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានអនុញ្ញាតអោយលោកជំទាវ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកជំទាវ បានមានប្រសាសពីកិច្ចសហការរបស់កាណាដាផ្តល់នូវការគាំទ្រដល់កម្ពុជាក្នុងការផ្តល់នូវការផ្សព្វផ្សាយពីតម្លៃទីផ្សារកសិផល ដល់កសិករអោយមានការយល់ច្បាស់ និងសម្រេចចិត្តបានល្អដល់ដំណើការលក់-ដូរកសិផលរបស់គាត់។

លោកជំទាវ បានបញ្ជាក់ថាក្រុមហ៊ុនវិនិយោគរបស់ប្រទេសកាណាដាជាច្រើនកំពុងដំណើរការវិនិយោគនៅក្នុងតំបន់អាស៊ី រួមមានក្រុមហ៊ុនចិញ្ចឹមសត្វ ក្រុមហ៊ុនផលិតទឹកដោះ និងក្រុមហ៊ុនវិនិយោគដំណាំកសិកម្ម ហើយក្រុមហ៊ុនទាំងនោះក៏មានបំណងសិក្សាពីសក្តានុពលនៃការវិនិយោគនៅកម្ពុជានាពេលខាងមុខផងដែរ។ លោកជំទាវ ក៏សង្ឃឹមថាក្រោយពីការចាប់ផ្តើមអនុវត្តគោលនយោបាយបើកទូលាយពាណិជ្ជកម្មអាស៊ាននាពេលខាងមុខ នឹងទាក់ទាញវិស័យឯកជនជាច្រើនពីប្រទេសកាណាដាមកកាន់កម្ពុជា។ លោកជំទាវ សង្ឃឹមថាការស្រូបយកអ្នកវិនិយោគិនពីប្រទេសកាណាដា នឹងផ្តល់នូវបច្ចេកវិទ្យាកសិកម្មបែបទំនើប និងបច្ចេកទេសថ្មីៗមកកាន់កម្ពុជាផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៏យ៉ាងកក់ក្តៅចំពោះបេសកកម្មរបស់លោកជំទាវឯកអគ្គរដ្ឋទូត មកកាន់កម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់រដ្ឋាភិបាលកាណាដាដល់កម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានមាន ប្រសាសថា បច្ចុប្បន្នផលិតផលកសិកម្មនៅកម្ពុជា កំពុងមានការកើនឡើងខ្លាំង ដោយឡែកទីផ្សារនាំចេញនៅមានកម្រិតនៅឡើយ។ ទន្ទឹមនឹងនេះ ឯកឧត្តម បានបញ្ជាក់ជូនថា កម្ពុជាជាប្រទេសដែលមានសក្តានុពលកសិកម្ម ទាំងធនធានទឹក និងដី ដោយឡែកកម្ពុជានៅមានការនាំចូលផលិតផលកសិកម្មជាច្រើនពីប្រទេសជិតខាងដូចជា បន្លែ ផ្លែឈើ សត្វ និងត្រី។ ដូច្នេះកម្ពុជាសូមស្វាគមន៏ដល់ការវិនិយោគនានាទៅលើវិស័យកសិកម្ម ដើម្បីបំពេញសក្តានុពលទាំងនោះ ហើយឈានទៅជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា កម្ពុជាក៏កំពុងជួបប្រទះការខ្វះខាតកំលាំងពលកម្មសម្រាប់វិស័យកសិកម្ម ដូច្នេះកម្ពុជាត្រូវការបច្ចេកវិទ្យាទំនើបក្នុងការប្រើប្រាស់នៅក្នុងខ្សែសង្វាក់ផលិតកម្មកសិកម្ម។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរនូវគោលនយោបាយថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការពង្រីកការដាំឈើឡើងវិញ ដើម្បីរក្សាបាននូវគម្របព្រៃ និងកាត់បន្ថយនូវការប្រែប្រួលអាកាសធាតុ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 484

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 607

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 599

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 625

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 627

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 652

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 628

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 623

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 660

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 657

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 662

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 644

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...