ព័ត៌មានផ្សេងៗទៀត
រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រីបន្តជួបពិភាក្សាការងារជាមួយលោកជំទាវ Liurka Rodriguez Barrios អគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ឯកឧត្តម ឌិត ទីណា បានថ្លែងអំណរគុណដល់លោកជំទាវ ដែលបានអញ្ជើញឯកឧត្តមនិងមន្ដ្រីនៃក្រសួងកសិកម្ម ទៅបំពេញទស្សនកិច្ចនៅប្រទេសគុយបា រួមទាំងបានសម្ដែងការស្វាគមន៍ចំពោះបំណងរបស់លោកជំទាវ ដែលស្នើឱ្យកម្ពុជាបញ្ចូនអ្នកបច្ចេកទេសដំណាំស្រូវទៅគុយបា ដើម្បីធ្វើការពិសោធន៍និងបង្ហាត់បង្ហាញដោយផ្ទាល់អំពីការដាំដុះដំណាំស្រូវផងដែរ។ ជាការឆ្លើយតប កម្ពុជានឹងរៀបចំគណៈប្រតិភូកម្ពុជាមួយក្រុម ដែលក្នុងនោះមានការចូលរួមពីមន្ដ្រីជំនាញនៃក្រសួងកសិកម្ម ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីពិនិត្យ សិក្សា និងឈានទៅអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសដំណាំស្រូវ នៅប្រទេសគុយបា។