ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញបានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រី របស់លោក ផៃ ផាត និងសិប្បកម្មកែច្នៃត្រីងៀតរបស់បងស្រី ធឿន ស្រីនី ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

ចេញ​ផ្សាយ​ ២៥ តុលា ២០២១ 6000

នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ដើម្បីជាការលើកទឹកចិត្ត ជំរុញ និងគាំទ្រដល់វារីវប្បករក្នុងស្រុកជើងព្រៃឲ្យកាន់តែរីកចម្រើនបន្ថែមទៀតទាំងការងារបច្ចេកទេសចិញ្ចឹម ការបង្កាត់ពូជត្រី ការផលិតចំណី និងការកែច្នៃ ធ្វើយ៉ាងឲ្យបានសមស្របទៅតាមតម្រូវការទីផ្សារទាំងគុណភាព សុវត្ថិភាព និងតម្លៃ និងជាពិសេសស្របតាមបរិបទនៃស្ថានភាពរីករាលដាលជំងឺឆ្លងកូវីដ-១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញបានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រី របស់លោក ផៃ ផាត នៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ កសិករ ផៃ ផាត និងសមាជិកក្រុមគ្រួសារមួយចំនួនទៀត ចាប់ផ្តើមចិញ្ចឹមត្រីតាំងពីឆ្នាំ២០០៨ ប្រភេទត្រីដែលគាត់ចិញ្ចឹមរួមមានត្រីឆ្តោ និងត្រីប្រា លើផ្ទៃដី ៧០០០ម៉ែត្រក្រឡា ចែកចេញជា ៥ស្រះ (សរុប ៣០០០ ម៉ែត្រក្រឡា) មានសមត្ថភាពផលិតត្រីឆ្តោ និងត្រីប្រាបាន ២៥-៣០តោន/ឆ្នាំ ដោយប្រើចំណីផលិតខ្លួនឯង និងក្រុមហ៊ុន។ ម្ចាស់កសិដ្ឋានបានឲ្យដឹងថា ដោយសារតម្រូវការទីផ្សារមានការកើនឡើងជាលំដាប់ កសិដ្ឋាន នឹងពង្រីកផ្ទៃដីចិញ្ចឹមបន្ថែមទៀត។ 
ចេញពីកសិដ្ឋានលោក ផៃ ផាន ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកកសិដ្ឋានចិញ្ចឹម និងសិប្បកម្មកែច្នៃត្រីងៀតរបស់បងស្រី ធឿន ស្រីនី ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ បងស្រី ស្រីនី (០៩៩ ៨៨៤៨៣៨) បានជម្រាបថា៖ កសិដ្ឋាន បានដំណើរការមក ៧ឆ្នាំមកហើយ បច្ចុប្បន្នមានស្រះចិញ្ចឹមត្រីប្រាធំៗចំនួន ៨ស្រះ សរុបដាក់កូនត្រីចិញ្ចឹម ១លានកូន។ ដោយអនុវត្តតាមគោលការណ៍បច្ចេកទេសចិញ្ចឹមត្រីដូចជាការផ្តល់ចំណី ការសំអាតស្រះ ការគ្រប់គ្រង ប្រើប្រាស់ និងសម្អាតទឹក។ល។ រួមផ្សំជាមួយពូជល្អ ចំណីមាន គុណភាព លក្ខខណ្ឌចិញ្ចឹមអំណោយផល និងការថែទាំ កសិដ្ឋានអាចប្រមូលផល ៧០០តោន/ឆ្នាំ ហើយអនាគតគ្រោងចិញ្ចឹមឲ្យបាន ១ ០០០តោន/ឆ្នាំ ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារក្នុងស្រុក។ ចំពោះការងារសិប្បកម្មកែច្នៃត្រីងៀតនេះ បានចាប់ផ្តើមដំណើរការជិត ១០ឆ្នាំមកហើយ ដោយផ្តើមចេញពីការប្រើប្រាស់សម្ភារ: និងឧបករណ៍កែច្នៃជាលក្ខណះគ្រួសារ ជាបន្តបន្ទាប់អាជីវកម្មនេះមានការវិវឌ្ឍន៍រីកចម្រើន នោះដោយសារមានកត្តាសំខាន់ៗជាច្រើនមានជាអាទិ៍៖ ការជួយឧបត្តម្ភ គាំទ្រ និងលើកទឹកចិត្តពីឯកឧត្តមរដ្ឋមន្ត្រី និងមានរដ្ឋបាលជលផលចុះមក ជួយសហការផ្ទាល់លើការងារបច្ចេកទេស ព្រមជាមួយនឹងកិច្ចសហការ ជួយឧបត្ថម្ភ និងគាំទ្រ ពី USDA, American Soybean Association, World Initiative for Soy in Human Health (WISHH), Commercialization of Aquaculture for Sustainable Trade Cambodia, World Vision និងសមាគមយុវជនក្រុម៨ ធ្វើឲ្យទំហំអាជីវកម្មកែច្នៃត្រីងៀតនេះ មានការរីកធំធាត់ដូចយើងបានឃើញនាពេលនេះ។ ជាក់ស្តែង បច្ចុប្បន្ន សិប្បកម្មបានកែច្នៃត្រីស្រស់ ត្រីរ៉ស់ ត្រីប្រា និងត្រីអណ្តែងបានជាង ៣០តោន/ខែ គិតជាត្រីងៀត (ហាលស្ងួត) បានចំនួន ១០តោន/ខែ ដោយត្រូវការថវិកាសម្រាប់ធ្វើការចំណាយលើការកែច្នៃត្រី ៣០តោន អស់ប្រមាណ ២៤០លានរៀល។ ក្នុងមួយខែបងស្រីអាចលក់ត្រីងៀតបាន ៣០០លានរៀល ផ្គត់ផ្គង់ទៅកាន់ទីផ្សារ ដែលមាន ៖ ផ្សារស្គន់ ភោជនីដ្ឋាននានា តាមរោងចក្រកាត់ដេរកាលីនតុន និងជូហ៊ួយនៅក្នុងស្រុកជើងព្រៃ និងផ្សារម្លប់បៃតងស្រស់នៅភ្នំពេញ។ល។ ក្រៅពីត្រីងៀត បងស្រីបានផ្គត់ផ្គង់ ត្រីស្រស់ចំនួន ២តោន/ថ្ងៃ ឲ្យទៅផ្សារស្គន់ផងដែរ។ ប្រភពត្រីស្រស់ដែលយកមកកែច្នៃ គឺបង ស្រីប្រមូលពីវារីវប្បករនៅទូទាំងស្រុកជើងព្រៃនេះតែម្តង។
ពាក់ព័ន្ធការងារបច្ចេកទេសកែច្នៃ សិប្បកម្មបានទទួលការឧបត្ថម្ភ និងគាំទ្របច្ចេកទេសពីរដ្ឋបាលជលផល និងគម្រោង CAST ក្នុងការលើកកម្ពស់ការអនុវត្តអនាម័យល្អ និងផលិតកម្មល្អ ដើម្បីឆ្លើយតបនឹងស្តង់ដារសុវត្ថិភាពចំណីអាហារ ជាងនេះទៅទៀតថ្មីៗនេះ រដ្ឋបាលជលផលបានប្រគល់នូវវិញ្ញាបនបត្របញ្ចាក់ពីការអនុវត្តអនាម័យល្អ និងផលិតកម្មល្អ (GHP & GMP) ចំពោះទីតាំងកែច្នៃត្រីងៀត និងវិញ្ញាបនបត្របញ្ជាក់ពីការធ្វើវារីវប្បកម្មល្អ (GAqP) ចំពោះកសិដ្ឋានវារីវប្បកម្ម។ 
ពិនិត្យឃើញទិដ្ឋភាពជារួម ទាំងសកម្មភាពចិញ្ចឹម សកម្មភាព និងដំណើរការកែច្នៃត្រីងៀត ឯកឧត្ដមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកាន់យករបរចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីងៀត ដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារទាំងត្រីស្រស់ និងត្រីងៀតក្នុងស្រុក ប្រើប្រាស់វត្ថុធាតុដើម (ត្រីគ្រប់ប្រភេទ) បង្កើតការងារ និងបង្កើនតម្លៃបន្ថែម ដើម្បីកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសហគមន៍ និងជាពិសេសដើម្បីចូលរួមកាត់បន្ថយបញ្ហាទីផ្សារចំពោះត្រីស្រស់ និងកាត់បន្ថយការនាំចូល។ ឃើញច្បាស់ពីភាពជោគជ័យដែលបងស្រី និងសមាជិកសម្រេចបាននាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យវារីវប្បកររៀបចំបណ្តុំចិញ្ចឹមត្រីដើម្បីផ្គត់ផ្គង់បរិមាណត្រីដល់សិប្បកម្មឲ្យបានគ្រប់គ្រាន់ ដើម្បីបន្តរក្សាមុខ របរចិញ្ចឹមត្រីនៅក្នុងស្រុកមាននិរន្តរភាព និងវឌ្ឍនភាព និងវិបុលភាពសេដ្ឋកិច្ច។ ឆ្លៀតយកឱកាសនេះ លោកបានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសមាគមវារីវប្បករកម្ពុជាជួយលើការងារបច្ចេកទេសចិញ្ចឹម និងកែច្នៃថ្មីៗបន្ថែម ទៀតដើម្បីរក្សានិរន្តរភាពផលិតកម្មចិញ្ចឹម ហើយគួរជួយរៀបចំផែនការផលិតកម្ម ចងក្រងបណ្តុំអ្នកចិញ្ចឹម និងបញ្ចូលបច្ចេកទេសទាក់ទងការគ្រប់គ្រងទឹកកខ្វក់ និងបរិស្ថានចិញ្ចឹម ឈានឆ្ពោះទៅបំពេញឲ្យ បានគ្រប់គ្រាន់ ត្រឹមត្រូវតាមស្តង់ដារអន្តរជាតិដើម្បីឈានទៅធ្វើការនាំចេញនាពេលអនាគត។ រដ្ឋបាលជលផលត្រូវសិក្សា និងពិនិត្យលទ្ធភាពបន្ថែមក្នុងការនាំយកសមាជិកសហគមន៍វារីវប្បករនៅទូទាំងប្រទេសមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ពីភាពជោគជ័យរបស់បងស្រី ធ្វើនេះដើម្បីយើងទាំងអស់គ្នា ហើយយើងទាំងអស់គ្នាគឺដើម្បីវិស័យវារីវប្បកម្មកម្ពុជារីកចម្រើននាពេលអនាគត។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 115

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 129

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 127

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 331

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 352

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 361

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 416

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 547

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នឹងយាងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ឆ្នាំនេះផងដែរ!

នេះឱកាសល្អមួយមិនអាចរំលងបាន សូមចូលរួមព្រឹត្តិការណ៍កសិកម្ម CAFE26 នៅកោះពេជ្រ ជាមួយ ទ្រង់តូច នរោត្តម ជេនណា! ចូលរួមដោយសេរី ពីថ្ងៃទី ២៣-២៥ តុលា ខាងមុខនេះដើម្បី៖ — ស្វែងយល់ពីបច្ចេកវិទ្យាកសិកម្ម...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 698

លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 694

ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 704

ឯកឧត្តមរដ្ឋមន្ត្រី ឌិត​ ទីណា​ អញ្ជើញជួបជាមួយ​ លោកជំទាវ Annie Genevard ក្នុងជំនួបពិភាក្សាការងារទ្វេភាគី

នាព្រឹកថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ព្រមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបជាមួយ​ លោកជំទាវ...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 738

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់បញ្ញាសប្បនិម្មិត(AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ» ជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...