ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល នៅខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ១៨ សីហា ២០២៦ 2272

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម បានអញ្ជើញជាអធិបតីដឹកនាំអង្គសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ដែលប្រើប្រាស់កញ្ចប់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ១០០លានដុល្លារ​​ ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងកសិផល។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីជំនាញ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ មន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មន្ត្រីកសិកម្មឃុំ និងសហគមន៍កសិកម្មមួយចំនួនក្នុងខេត្តផងដែរ។ 
ទន្ទឹមនឹងការផ្សព្វផ្សាយនេះ សិក្ខាសាលាក៏បានវាយតម្លៃការប្រើប្រាស់កញ្ចប់ហិរញ្ញប្បទានពិសេស នារយៈពេលកន្លងមក និងពិភាក្សារិះរកយុទ្ធវិធីថ្មីៗផងដែរ សំដៅបង្កើនប្រសិទ្ធភាពការអនុវត្តឱ្យកាន់តែល្អប្រសើរថែមទៀតជូនរាជរដ្ឋាភិបាល និងផ្តល់អត្ថប្រយោជន៍ជាអតិបរិមាដល់កសិករដាំដំណាំស្រូវ។ ជារួម អង្គសិក្ខាសាលាបានវាយតម្លៃខ្ពស់ចំពោះកិច្ចអន្តរាគមន៍នាពេលកន្លងមកដែលប្រើប្រាស់កញ្ចប់ឥណទានពិសេសចំនួន ១០០លានដុល្លារ ជាមួយអត្រាការប្រាក់ទាបនេះ ថាពិតជាបានជួយដល់រោងម៉ាស៊ីនកិនស្រូវក្នុងការបង្កើនសមត្ថភាពទិញស្រូវពីបងប្អូនកសិករឱ្យកាន់តែច្រើនថែមទៀត បន្ថែមពីលើទុន​បង្វិលដែលមាន ជាពិសេសនៅរដូវសម្រុកប្រមូលផល ដែលជួយឱ្យមានរំហូរនៃការចុះទិញស្រូវដល់គ្រប់ទិសទី និងជួយ​មិនឱ្យឈ្មួញទិញស្រូវបង្អាប់តម្លៃស្រូវបាន​ដោយងាយ រួមទាំងឈ្មួញប្រទេសជិតខាងផង ដែលជាកត្តាជួយរក្សាលំនឹងថ្លៃស្រូវបានមួយចំណែកធំ ជាប្រយោជន៍ដល់ប្រជាកសិករ។
លើសពីនេះ រោងម៉ាស៊ីនខ្លះបាន​ប្រើប្រាស់កម្ចីថវិកាពិសេសនេះ ដើម្បីទិញស្រូវពីកសិករដល់ទីតាំងដែលមិនសូវ​មានអ្នកចុះទិញ និងជួយទិញស្រូវក្នុងតម្លៃខ្ពស់ជាងតម្លៃទីផ្សារបានមួយចំនួនផងដែរ ដែលជួយដោះស្រាយបញ្ហាទីផ្សារ និងបង្កើនប្រាក់ចំណេញ ក៏ដូចជាលើកទឹកចិត្តដល់កសិករក្នុងការបន្តការដាំដុះដំណាំស្រូវ រួមចំណែកដល់ការធានាសន្តិសុខស្បៀង គាំទ្រការនាំចេញអង្ករកម្ពុជា និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ ជាងនេះទៀត តាមរយៈការបង្កើនសមត្ថភាពទិញស្រូវនេះ រោងម៉ាស៊ីនក៏បានបង្កើតការងារ និងបង្កើនការផលិតអនុផលមួយចំនួនដូចជា អង្កាម កន្ទក់ និងចុងអង្ករ ដែលជួយគាំទ្រដល់អនុវិស័យចិញ្ចឹមសត្វក្នុងស្រុកបានកាន់តែល្អប្រសើរ និងកាត់បន្ថយការនាំចូលបានមួយកម្រិតថែមទៀតផង។ ម្ចាស់រោងម៉ាស៊ីនបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបង្កើតឱ្យមានកញ្ចប់ឥណទានពិសេសនេះ ដើម្បីជួយអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវ និងសំណូមពរឱ្យមានកិច្ចអន្តរាគមន៍នៅរដូវសម្រុកប្រមូលផលស្រូវនាពេលខាងមុខជាបន្តទៀត។ 
ក្រោយបញ្ចប់សិក្ខាសាលា ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា បានដឹកនាំក្រុមការងារចុះតាមរោងម៉ាស៊ីនមួយចំនួនក្នុងខេត្ត ដើម្បីពិនិត្យសមត្ថភាពប្រមូលទិញ និងស្តុកស្រូវ​ ពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងថ្លែងអំណរគុណ និងលើកទឹកចិត្តម្ចាស់រោងម៉ាស៊ីនឱ្យបន្តជួយទិញស្រូវក្នុងតម្លៃកាន់តែល្អប្រសើរជួយដល់បងប្អូនប្រជាកសិករដាំដុះស្រូវ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 419

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 592

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 586

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 619

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 614

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 645

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 615

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 613

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 654

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 654

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 654

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 639

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...