ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមពិនិត្យស្វែងយល់ និងលើកទឹកចិត្តដល់កសិករ និងអ្នកប្រមូលទិញកសិផល បន្លែសុវត្ថិភាព ដាំដុះក្នុងខេត្តសៀមរាប ដែលបានយកទៅដាក់តាំងលក់នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប នៅចុងសប្តាហ៍ (រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ)។
ក្នុងដំណើចុះពិនិត្យ និងស្វែងយល់នេះ មានការយាងចូលរួមពីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ព្រះសមាជិកព្រឹទ្ធសភា សមាជិកសភាពាណិជ្ជកម្មបារាំង ព្រមទាំងតំណាងអង្គការ អាគ្រីស៊ូត អ្នកសម្របសម្រួលសាលាបណ្ដុះបណ្ដាលកសិកម្មបាយ័នផងដែរ៕