លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ឆ្នាំ២០២៥ និងលើកទិសដៅ ការងារ ឆ្នាំ២០២៦

ចេញ​ផ្សាយ​ ៩ មករា ២០២៦ 3425

នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផល ការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ប្រចាំ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ។កិច្ចប្រជុំមានការចូលរួម​ពី​លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្ត​ក្រចេះ ការិយាល័យជំនាញថ្នាក់ខេត្ត ស្រុក និងមន្រ្តីក្រោមឱវាទ​សរុប​ចំនួន៦០នាក់ ស្រ្តី១១នាក់។
បន្ទាប់ពីលោកប្រធានមន្ទីរកសិកម្មខេត្ត រាយការណ៍អំពីលទ្ធផល​ការងារវិស័យកសិកម្មខេត្តក្រចេះ ប្រចាំឆ្នាំ២០២៥ ជូន​អង្គពិធីរួចមក លោកជំទាវ អ៊ឹម រចនា បានថ្លែងក្នុងនាមតំណាងឱ្យ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយ​សម្តែង​ការ​កោត​សរសើរ  និងវាយតម្លៃខ្ពស់នូវកិច្ច​ខិត​ខំប្រឹងប្រែង​របស់ថ្នាក់ដឹកនាំមន្ទីរគ្រប់ជាន់ថ្នាក់ ចំពោះការ​បំពេញ​​ការងារ​ប្រកប​ដោយទំនួលខុសត្រូវខ្ពស់ អនុវត្ត​​​ការងារ​ប្រកប​ដោយប្រសិទ្ធភាព និងទទួលបានលទ្ធផល​ល្អ​នៅក្នុង​ឆ្នាំ២០២៥។
លោកជំទាវអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់នូវចំនុចទិសដៅ​អនុវត្តបន្តក្នុងឆ្នាំ២០២៦ សម្រាប់ការងារកសិកម្មក្នុងខេត្តក្រចេះ ដោយពិនិត្យពីស្ថានភាពដាំដុះស្រូវ និងដំណាំរួមផ្សំផ្សេងៗ ត្រូវមាន​ការប្រុងប្រយ័ត្ន តាមដានការប្រកាសរបស់ក្រសួងធនធានទឹក និង​ឧតុនិយម ដើម្បីជៀសវាងការខាតបង់ដោយទឹកជំនន់​លិចលង់​ស្រូវ។ លោកជំទាវក៏បានលើកឡើងពីការជំរុញបង្កើតសហគមន៍​កសិកម្ម​​ទំនើបដំណាំស្វាយចន្ទី ដែលជាដំណាំសក្ដានុពល​នៅក្នុង​ខេត្តក្រចេះ។ បន្ថែមពីនេះការជំរុញផ្សព្វផ្សាយច្បាប់ស្តីពីព្រៃឈើ ទប់ស្កាត់​លុប​បំបាត់ និងបង្រ្កាបបទល្មើសព្រៃឈើ និង ណែនាំដល់​ប្រជាពលរដ្ឋ​ចូលរួមជួយការពារធនធានព្រៃឈើ។
ទាក់ទងទៅនឹងអនុវិស័យជលផលនៅខេត្តក្រចេះ លោក​ជំទាវ​បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងអនុវត្តការងាររបស់​មន្រ្តី​ជំនាញ ឆ្មាំទន្លេ នៅក្នុងការទប់ស្កាត់បង្រ្កាបបទល្មើស ដែលក្នុង​ឆ្នាំនេះ​ជា​ប្រវត្តិ​សាស្រ្ត​​កម្ពុជា នៅក្នុងរយៈពេលជាង២០ឆ្នាំ ដែលមិនមាន​ផ្សោត​ស្លាប់។ ជាទិសដៅការងារសម្រាប់ឆ្នាំ២០២៦នេះ ការអភិរក្ស​ផ្សោត​នឹងឈានទៅធ្វើទំនើបកម្ម​ឌីជីថល ដោយមានភ្ជាប់​ដ្រូន និង​កាមារ៉ា​សុវត្ថិភាព។ នេះគឺជាយន្តការបន្ថែមរបស់ក្រសួង ក្នុងគោល​ដៅ​គ្រប់គ្រង ការពារ អភិរក្ស និងបង្កើនចំនួនសត្វផ្សោតនៅកម្ពុជា​ឱ្យបានកាន់​តែច្រើន។
ជាចុងបញ្ចប់ បើតាមលោកជំទាវ អ៊ឹម រចនា បន្ទាប់ពីផ្តល់​អនុ​សាសន៍​​ណែនាំ ក៏បានស្នើដល់ថ្នាក់ដឹកនាំមន្ទីរគ្រប់ជាន់ថ្នាក់ បន្ត​កិច្ចសហការលើកស្ទួយវិស័យកសិកម្ម និងជីវភាពប្រជាកសិករ​នៅ​ក្នុង​ខេត្ត ដើម្បីធានាបាននូវសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋ និង​ស្របតាមគោល​នយោ​​បាយ​របស់ក្រសួងគឺ «មានហូប មានបាន មានប្រើ និង​មានរហូត»៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 108

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 103

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 113

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 112

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 119

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 288

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 261

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 273

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 299

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 314

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 339

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 418

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...