ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបច្ចេកទេសក្នុងវិស័យកសិកម្ម ជូនមន្ត្រីថ្នាក់ក្រុង ស្រុក ខណ្ឌ

ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៦ 158

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពបច្ចេកទេសក្នុងវិស័យកសិកម្ម ជូនមន្ត្រីនៃការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ចំណុះរដ្ឋបាលក្រុង ស្រុក ខណ្ឌ» តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីឯកឧត្តម សាន ចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លោក ង៉ាន ណានី អគ្គលេខាធិការរង តំណាងអង្គភាពជំនាញក្រោមឱវាទក្រសួង និងមន្ត្រីជំនាញសរុបចំនួន ២៥០នាក់។ 
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយលេខាធិការដ្ឋាន គ.វ.វ.ក សហការជាមួយអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ និងអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង និងសមត្ថភាពបច្ចេកទេសរបស់មន្ត្រីថ្នាក់ក្រុង ស្រុក ខណ្ឌ ឱ្យកាន់តែមានភាពរឹងមាំ។
នាឱកាសនោះ ឯកឧត្តម ស្រី វុឌ្ឍី បានណែនាំដល់មន្ត្រីថ្នាក់ក្រុង ស្រុក ខណ្ឌ ឱ្យយកចិត្តទុកដាក់ពង្រឹងកិច្ចសហការជាមួយមន្ត្រីកសិកម្មឃុំ សង្កាត់ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ដើម្បីធានាឱ្យការអនុវត្តការងារមានភាពស៊ីសង្វាក់គ្នា និងទទួលបានលទ្ធផលល្អប្រសើរ។ ឯកឧត្តមបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះជាជំហានដំបូងក្នុងការគាំទ្រដល់ការអនុវត្តមុខងារដែលក្រសួងបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមមាន៖​ ការងារកសិកម្ម សុខភាពសត្វ និងផលិតកម្មសត្វ ព្រៃឈើ ជលផល និងសេវារដ្ឋបាល ព្រមទាំងការផ្ទេរធនធានមនុស្ស ដើម្បីធានានិរន្តរភាពនៃការផ្តល់សេវា និងការអនុវត្តការងារនៅមូលដ្ឋាន។
ទន្ទឹមនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងបន្តរៀបចំលិខិតបទដ្ឋានគតិយុត្ត និងយន្តការគាំទ្រចាំបាច់នានា ដើម្បីជួយសម្រួលដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការអនុវត្តមុខងារដែលបានផ្ទេរឱ្យកាន់តែមានប្រសិទ្ធភាព។ តាមរយៈការបណ្តុះបណ្តាល និងការពង្រឹងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ នឹងរួមចំណែកលើកកម្ពស់គុណភាពការងារបច្ចេកទេសកសិកម្ម និងប្រសិទ្ធភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៦ 147

វិទ្យាសាស្ត្រមកពី ១១ប្រទេស ជួបប្រជុំគ្នានៅខេត្តសៀមរាប ដើម្បីពិភាក្សាពីការអភិរក្សថនិកសត្វទឹកសាបនៅអាស៊ី

នៅព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក Wang Ding សាស្រ្តាចារ្យវិទ្យាស្ថានជីវសាស្ត្រនៃបណ្ឌិតសភា​វិទ្យាសាស្ត្រ​ប្រទេសចិន...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៦ 177

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នៅខេត្តតាកែវ

នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា ប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៦ 166

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្ទះសំណាញ់ និងប្រជុំពិភាក្សាដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្តគម្រោង EMPOWER នៅខេត្តពោធិ៍សាត់

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ វ៉ាន់ សែនពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ថ្នាក់ស្រុកបាកាន...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៦ 159

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបច្ចេកទេសក្នុងវិស័យកសិកម្ម ជូនមន្ត្រីថ្នាក់ក្រុង ស្រុក ខណ្ឌ

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពបច្ចេកទេសក្នុងវិស័យកសិកម្ម...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៦ 181

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង «គុជ» (PEARL) ដើម្បីជំរុញការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៧

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៦ 421

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ របស់រាជរដ្ឋាភិបាល នៅខេត្តព្រៃវែង

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៧ វិច្ឆិកា ២០២៦ 532

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបសម្តែងការគួរសម ជាមួយគណៈប្រតិភូធុរកិច្ចកាណាដា

នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយជាមួយគណៈប្រតិភូធុរកិច្ចកាណាដា...
ចេញ​ផ្សាយ​ ១៧ វិច្ឆិកា ២០២៦ 587

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោក Frédéric Wiltmann ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃមូលនិធិអាកាសធាតុបៃតង (GCF) ដើម្បីពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការបង្កើនភាពធន់និងនិរន្តរភាពក្នុងវិស័យកសិកម្មកម្ពុជា

នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោក Frédéric Wiltmann ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍...
ចេញ​ផ្សាយ​ ១៧ វិច្ឆិកា ២០២៦ 536

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជួបជាមួយគណៈប្រតិភូនៃក្រុមហ៊ុនកសិ-ម្ហូបអាហារកាណាដា​ ដឹកនាំដោយ ឯកឧត្តម Christian DesRoches ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី១៧​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជួបជាមួយគណៈប្រតិភូនៃក្រុមហ៊ុនកសិ-ម្ហូបអាហារកាណាដា​...
ចេញ​ផ្សាយ​ ១៧ វិច្ឆិកា ២០២៦ 562

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅខេត្តកំពង់ឆ្នាំង

នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះល្បាត និងត្រួតពិនិត្យបទល្មើសនេសាទ...
ចេញ​ផ្សាយ​ ១៦ វិច្ឆិកា ២០២៦ 607

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ ​បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាស្តីពី «វិស័យកសិកម្មកម្ពុជា៖ នវានុវត្តន៍ ឧស្សាហូបនីយកម្ម និងការអភិវឌ្ឍការនាំចេញ»

នារសៀលថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ...