ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយគណៈប្រតិភូនៃក្រុមហ៊ុនកសិ-ម្ហូបអាហារកាណាដា ដឹកនាំដោយ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ បានពិភាក្សាការងារអំពីលទ្ធភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកសិកម្ម ផលិតកម្មបសុសត្វ អនុវិស័យជលផល ការកែច្នៃកសិ-ម្ហូបអាហារ នវានុវត្តន៍កសិកម្ម និងការជំរុញកសិ-ពាណិជ្ជកម្ម សំដៅផ្តល់ផលចំណេញទាំងអស់គ្នា៕