កសិករ​គំរូ​បាន​មេគោ មេ​ជ្រូក មេមាន់

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4082

ជាមួយនឹង​ការសន្យា​ពីមុន ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ​   បាន​អញ្ជើញ​ចូលរួម​ ផ្តល់រ​ង្វាន់​ដល់​កសិករ​ជ័យលាភី​ ក្នុងការ​ចិញ្ចឹមសត្វ​ នៅ​ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​អូរ​សា​រ៉ា​យ ស្រុក​ត្រាំកក់​កាលពី​ចុង​ស​ប្តា​ហ៍នេះ។

កសិករ​គំរូ​ជ័យលាភី​លេខ១ បានទទួល​មេគោ​ពូជ១ក្បាល ​និង​ថវិកា​ចំនួន២០ម៉ឺន​រៀល ​លេខ២ទទួលបាន​មេ​ជ្រូក​ពូជ១ក្បាល និង​ថវិកា​ចំនួន១៥ម៉ឹ​ន​រៀល និង​លេខ៣ទទួលបាន​មាន់ពូជ១០ក្បាល និង​ថវិកា​ចំនួន១០ម៉ឹ​ន​រៀល។ ចំណែក​កសិករ​ ​ដែល​ចូលរួម​ចំនួន​ជាង៣០០គ្រួសារ ​ទទួលបាន​កូន​ឈើ​ចំនួន២ដើម​ក្នុង​ម្នាក់ និង​សារុង​មួយ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការអបអរ​ចំពោះ​កសិករ​ជ័យលាភី ​ដោយ​អំពាវនាវ​ដល់​កសិករ​ដទៃទៀត​ ឲ្យ​ចូលរួម​កាន់តែ​ច្រើនឡើង​ក្នុង​វិស័យ​ចិញ្ចឹមសត្វ។ ឯកឧត្តម​បាន​បញ្ជាក់ថា ​អ្វីដែល​កសិករ​ជ័យលាភី​ទទួលបាន​នាពេលនេះ   មិន​ត្រឹមតែ​ជា​កិត្តិយស​ សម្រាប់​ខ្លួនឯង​ គ្រួសារ​ប៉ុណ្ណោះ​ទេ​ តែ​ជា​កិត្តិយស​ នៅក្នុង​មូលដ្ឋាន​ដែល​ត្រូវខិតខំ​បន្តទៀត។ ឯកឧត្តម​ក៏បាន​ជំរុញ​ដល់​ក្រុមការងារ​របស់​ ឲ្យ​រៀបចំ​បន្ត​ចលនា​ប្រឡងប្រណាំង​ចិញ្ចឹមសត្វ​នេះ​ជា​រៀងរាល់ឆ្នាំ​ ប្រ​យោ​ជន៍​ដើម្បី​តែ​ទុក​ផ្គត់ផ្គង់​គ្រួសារ ​ទៅជា​ការចិញ្ចឹម​ធ្វើ​ពាណិជ្ជកម្ម។

ឯកឧត្តមរដ្ឋមន្ត្រី ​បាន​បញ្ជាក់ថា មានតែ​ការផ្លាស់ប្តូរ​ឥរិយាបថ​បែបនេះ​ទេ ​ទើប​ជីវភាព​របស់​ជីវភាព ​របស់​កសិករ​មានកា​រ​ប្រែ​ប្រូ​ល​ឆាប់រហ័ស ​ហើយ​ឈានទៅ​ការកាត់បន្ថយ​ភាពក្រីក្រ​ តាម​អ្វីដែល​រាជរដ្ឋាភិបាល​ចង់បាន គឺ​បញ្ចប់​ភាពក្រីក្រ​ត្រឹម​ជំនាន់​យើង។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​មន្ត្រី​ របស់ឯកឧត្តម ​រៀបចំ​នូ​វ​ចលនា​ប្រឡងប្រណាំង ​ពី​បន្ថែមទៀត​ គឺ​ទី១ការអនុវត្តន៍ ប.វ.ស ឲ្យ​បាន​ពីរដង​ក្នុង១ឆ្នាំ ​ដោយ​អនុវត្តន៍​ពូជស្រូវ១០មុខ និងទី២ការដាំ​បន្លែ។ ឯកឧត្តម​បន្តថា ការប្រឡងប្រណាំង ​នឹង​នាំទៅដល់​ការរីកចម្រើន។ ឯកឧត្តម​ក៏​សំណូមពរ ​ដល់​កសិករ​ជ័យលាភី​ជួយ​ផ្សព្វផ្សាយ ឬផ្ទេរ​ពិសោធន៍​របស់ខ្លួន​ទៅកាន់ កសិករ​ដែល​ពុំទាន់​ទទួលជោគជ័យ ​ក៏ត្រូវ​ខិតខំ​ទទួលយក​នូវ​ចំណេះដឹង​ថ្មី និង​តាំងចិត្ត​ព្យាយាម​ថែមទៀត។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 264

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញជាអធិបតីភាព ក្នុងកិច្ច​ប្រជុំ​បូកសរុបលទ្ធផល និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី រដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 270

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN Business Council)

នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 233

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះ​ពិនិត្យ​ការ​ប្រមូលផលមៀនប៉ៃលិន និងស្វាយកែវល្មៀត នៅក្រុង​ប៉ៃលិន ខេត្តប៉ៃលិន

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​បច្ចេកទេស ដែលមានការចូលរួមពី ឯកឧត្តម សុខ...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 307

លោក យឿន សារិទ្ធ ជាមន្រ្តីកសិកម្មសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីសក្តានុពល និងបញ្ហាប្រឈមវិស័យកសិកម្មក្នុងសង្កាត់វត្តគរ

លោក យឿន សារិទ្ធ ជាមន្រ្តីកសិកម្មសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីសក្តានុពល និងបញ្ហាប្រឈមវិស័យកសិកម្មក្នុងសង្កាត់វត្តគរ ដែលខ្លួនទទួលបន្ទុកការងារសព្វថ្ងៃ៕...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 300

តើការបង្កើត «សួនបន្លែ» នៅតាមមណ្ឌលសុវត្ថិភាពមានសារៈសំខាន់យ៉ាងណាខ្លះ?

តើការបង្កើត «សួនបន្លែ» នៅតាមមណ្ឌលសុវត្ថិភាពមានសារៈសំខាន់យ៉ាងណាខ្លះ? ហើយមន្ទីរកសិកម្មបានដើរតួនាទីយ៉ាងដូចម្តេចក្នុងការជ្រោមជ្រែងក្នុងការដាំដុះបន្លែទាំងនោះ?...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 330

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យបូកសរុបលទ្ធផលប្រចាំឆ្នាំ នៃកាអនុវត្តកម្មវិធីទី១ (ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្ម)

នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលនៃការអនុវត្តកម្មវិធីទី១...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 364

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការប្រមូល​ផល​មៀនប៉ៃលិន និងស្វាយចន្ទី នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ ដែលមានការចូលរួមពីឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ៣ មីនា ២០២៦ 389

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 433

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអ្នកជំនាញកសិកម្ម

នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ...
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 477

ចម្ការកូនឈើប្រណិតនៅ ភ្នំតាម៉ៅ កំពុងបង្ហាញពីវឌ្ឍនភាពជាក់ស្តែង

ចម្ការកូនឈើប្រណិតនៅ ភ្នំតាម៉ៅ កំពុងបង្ហាញពីវឌ្ឍនភាពជាក់ស្តែង 🌱 ផ្ទុយពីការយល់ច្រលំ និងការអះអាងមិនពិត វិធីសាស្ត្រកសិ-រុក្ខកម្ម ដាំស្មៅក្រោមកូនឈើ បានជួយពង្រឹងការលូតលាស់...
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 480

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ ចុះពិនិត្យការប្រើឧបករណ៍នេសាទ ក្នុងរដូវបើកនេសាទ ស្ថិត​ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ​ចុះត្រួតពិនិត្យការនេសាទ...
ចេញ​ផ្សាយ​ ២៨ កុម្ភៈ ២០២៦ 624

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតី​ភាព ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្មវៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព» នៅខេត្តកំពត

នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការហេលែខេលល័រអន្តរជាតិ គាំទ្រ​ដល់គម្រោង INAS បានបើកវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្ម​វៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព»...