ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យក្រុមហ៊ុន អាគ្រី ស្មាត (Agri Smart Innovation Co.,Ltd) ចូលជួបសម្តែងការគួរសម

ចេញ​ផ្សាយ​ ១៦ កុម្ភៈ ២០២៤ 4403

នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យក្រុមហ៊ុន អាគ្រី ស្មាត (Agri Smart Innovation Co.,Ltd) ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយដែលក្រុមហ៊ុនបានបង្ហាញនូវប្រភេទតួម៉ាសុីននីមួយៗ ដែលមានសារៈសំខាន់បម្រើដល់វិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារវិស្វកម្មនេះដើរតួសំខាន់ណាស់ក្នុងការបង្កភាពងាយស្រួល និងចំនេញពេលវេលា​និងថវិកា ដើម្បីធ្វើយ៉ាងណាជួយកាត់បន្ថយថ្លៃដើមផលិតរបស់កសិករឱ្យមានប្រសិទ្ធភាព។

ពាក់ព័ន្ធនឹងការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុនមានការសិក្សាបច្ចេកទេស និងនវានុវត្តន៍ថ្មីបន្ថែមទៀតជួយដល់វិស័យកសិកម្ម និងដំណាំសក្តានុពលដូចជា ស្រូវ ស្វាយចន្ទី ជាដើម។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្ម ពិនិត្យ និងតាមដានការងារវិស្វកម្ម ដោយចុះមើលដល់មូលដ្ឋានជាក់ស្តែង ព្រមទាំងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ ព្រមទាំងបង្កើនការយល់ដឹងបច្ចេកទេសប្រើប្រាស់ឱ្យត្រឹមត្រូវតាមស្តង់ដា និងមានប្រសិទ្ធភាព៕

 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 204

តួនាទីរបស់និស្សិត និងយុវជន ក្នុងការបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងការឆ្លងមេរោគអេដស៍

កម្មវិធីអប់រំអំពីគ្រឿងញៀន និងជំងឺអេដស៍ សហការរៀបចំដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍...
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 194

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ បានដឹកនាំកិច្ចប្រជុំវាយតម្លៃ និងបញ្ចេញពូជពោតអ៊ីប្រ៊ីដ ចំនួន២ ប្រភេទ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការបញ្ចេញពូជដំណាំ ដើម្បីពិនិត្យ...
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 245

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុម​ការងារថ្នាក់ខេត្ត ចុះពិនិត្យស្ថានភាពផលិតកម្មកសិកម្ម រួមទាំង​បញ្ហាប្រឈមនានានៃការដាំបន្លែ នៅខេត្តមណ្ឌលគិរី

នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណ​ហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​នាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា បន្ទាប់ពីពិធីបើកសិក្ខាសា​លា​បណ្ដុះបណ្ដាលស្ដីពីទស្សនទានយេនឌ័រ...
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 231

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជា​អធិ​ប​តីភាព​ក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី «ទស្សនទាន​យេនឌ័រ ក្នុងការលើកកម្ពស់តួនាទីបុរស-ស្ត្រី» នៅខេត្តមណ្ឌលគិរី

នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយក​គម្រោង បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាបណ្ដុះ​បណ្ដាល​ស្ដីពី«ទស្សនទានយេនឌ័រ...
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 281

ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងផ្ដល់យោបល់លើអត្ថបទបកប្រែជាភាសាអង់គ្លេសនៃច្បាប់ស្ដីពីការគ្រប់គ្រងពូជដំណាំនិងសិទ្ធិអ្នកបង្កាត់ពូជដំណាំ

នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងផ្ដល់យោបល់លើអត្ថបទបកប្រែជាភាសាអង់គ្លេសនៃច្បាប់ស្ដីពីការគ្រប់គ្រងពូជដំណាំនិងសិទ្ធិអ្នកបង្កាត់ពូជដំណាំ...
ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 275

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំធ្វើវិធានការអន្តរាគមន៍សម្រាប់ជំរុញផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្មបន្លែ ពោត និងដំឡូងមី

នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំខាងលើ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ៧ មេសា ២០២៦ 347

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំកិច្ច​ប្រជុំ​តម្រង់ទិសការងារដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ខេត្តកណ្តាល​ដើម្បី​បង្កើនប្រសិទ្ធភាពការងារបម្រើកសិករ

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹក​នាំ​កិច្ចប្រជុំជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់...
ចេញ​ផ្សាយ​ ៧ មេសា ២០២៦ 384

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាយទាហាន នៃវរសេនាតូចលេខ៣ នៅខេត្តកោះកុង

នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូ...
ចេញ​ផ្សាយ​ ៧ មេសា ២០២៦ 362

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន ដឹកនាំកិច្ចប្រជុំរៀបចំផែនការជំរុញបង្កើនផលិតកម្មដំណាំរដូវ

នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកដំណាំរដូវ បានដឹកនាំកិច្ចប្រជុំរៀបចំផែនការជំរុញបង្កើនផលិតកម្មដំណាំរដូវ...
ចេញ​ផ្សាយ​ ៦ មេសា ២០២៦ 589

ឯកឧត្តមអនុរដ្ឋលេខាធិការ ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការរៀបចំរបាយការណ៍ស្ដីពី ការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃអនុសញ្ញាសាយតេស

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យអំពី វឌ្ឍនភាពនៃការរៀបចំរបាយការណ៍ស្ដីពីការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃអនុសញ្ញាសាយតេស...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 641

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា​ អញ្ជើញដឹកនាំប្រជុំពិភាក្សាស្តីពីវិធានការទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាប

នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រជុំពិភាក្សាស្តីពីវិធានការទប់ស្កាត់...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 668

ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការ ផលិត និងផ្គត់ផ្គង់បន្លែសុវត្ថិភាព រវាងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ជាមួយផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត នៅខេត្តតាកែវ

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការផលិត...