ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំប្រជុំ​តម្រង់​ទិស និងការអនុវត្តន៍គោលការស្រែល្អជាមួយការផ្តល់​សេវា​កសិកម្ម​រួម(One Stop Services) ដល់មន្រ្តីកសិកម្មឃុំ ទាំង៦ខេត្ត​ជុំវិញ​បឹងទន្លេសាប

ចេញ​ផ្សាយ​ ២៥ តុលា ២០២៥ 1470

ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតរដ្ឋ​លេខា​ធិការ យ៉ង សាំង កុមារ និងឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំប្រជុំតម្រង់ទិស និងការអនុវត្តន៍គោលការណ៍ស្រែល្អជាមួយការផ្តល់សេវាកសិកម្មរួម (One Stop Services) ដល់មន្រ្តីកសិកម្មឃុំ - សង្កាត់ ទាំង៦ខេត្តជុំវិញ​បឹងទន្លេសាប។ 
ខេត្តចំនួន៦នោះរួមមាន៖ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមាន​ជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី​តំណាង​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ថ្នាក់ដឹកនាំ​ការិយាល័យតំបន់ទន្លេសាប នៃនាយកដ្ឋានផ្សព្វផ្សាយ​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ តំណាងដៃគូអភិវឌ្ឃន៍ អង្គការ GIZ សហការ​ជាមួយ​វិស័យឯកជន។ 
នាកិច្ចប្រជុំតម្រង់ទិស ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ បានគូស​បញ្ជាក់​ថា ការងារដែលសំខាន់នាពេលនេះគឺការរក្សាស្ថិរភាពតម្លៃ ដើម្បី​អនុវត្តបាន មន្ត្រីកសិកម្មឃុំត្រូវក្តាប់ឱ្យបាននូវទិន្នន័យ​ផលិតកម្ម​ស្រូវតាម​ឃុំគោលដៅនីមួយៗ។ កត់ត្រាព័ត៌មានអំពីប្រភេទពូជ បរិមាណស្រូវ​ដែលកសិករគ្រោងលក់ ពេលវេលា និងទីកន្លែងលក់ ដើម្បីរៀបចំផែនការ​សម្របសម្រួលទីផ្សារជាប្រព័ន្ធ និងការអន្តរាគមន៍ទប់ស្កាត់ការធ្លាក់ថ្លៃ នារដូវការ​ប្រមូលផល នៅពាក់កណ្តាលខែវិច្ឆិកា។
ទន្ទឹមនឹងនោះដែរ ឯកឧត្តមបណ្ឌិតបានណែនាំ និងជំរុញមន្ត្រីកសិកម្មឃុំ រកកសិករ​សហការ​អនុវត្តគោលការណ៍ស្រែល្អ ដើម្បីគ្រប់គ្រងចំណាយ​ឱ្យមាន​ប្រសិទ្ធភាព ផលិតស្រូវក្នុងថ្លៃដើមទាប បង្កើនគុណភាពស្រូវ​ឱ្យបានល្អ មានភាពសុទ្ធ គ្រាប់ពេញ គ្រាប់ទុំល្អ និងគ្មានសំណល់​ថ្នាំ​កសិកម្មលើសស្តងដារ និងការសម្របសម្រួលការដាំដុះ និងប្រមូល​ផល​តាមគោលការណ៍ស្រែសមកាលភ្ជាប់ជាមួយការគោលការណ៍ One stop services ដោយគិតចាប់ពីរៀបចំការដាំដុះ សេវាបច្ចេកទេស និងការ​សម្របសម្រួលទីផ្សារជាដើម៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 117

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និង​ឯកឧត្តមរដ្ឋមន្រ្តី​ Francisco P.Tiu Laurel Jr. នៃសារធារណរដ្ឋហ្វីលីពីន ព្រមទាំងប្រតិភូអមដំណើរ​ អញ្ជើញចូលរួមទស្សនាស្តង់ផលិតផលកសិកម្ម​ ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26)

ទិដ្ឋភាព ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និង​ឯកឧត្តមរដ្ឋមន្រ្តី​ Francisco P.Tiu Laurel Jr. នៃសារធារណរដ្ឋហ្វីលីពីន ព្រមទាំងប្រតិភូអមដំណើរ​ អញ្ជើញចូលរួមទស្សនាស្តង់ផលិតផលកសិកម្ម​...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 164

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញអមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបជាមួយ​ ឯកឧត្តម Francisco P.Tiu Laurel Jr. ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញអម​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 220

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 201

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 204

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 223

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 205

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 358

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 323

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 322

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 334

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 351

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...