ព័ត៌មានផ្សេងៗទៀត
កាលពីរសៀលថ្ងៃទី២៥ កក្កដា ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បានរៀបចំការប្រជុំជាមួយប្អូនៗមន្រ្តីកសិកម្មឃុំ នៅតំបន់ជាប់ព្រំដែនប្រទេសថៃ ដោយមានគោលបំណងសំខាន់ចំនួនពីរ៖
1) ស្វែងយល់បន្ថែមពីស្ថានភាពជាក់ស្តែង និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងមន្រ្តីកសិកម្មឃុំដែលកំពុងបម្រើការនៅតំបន់ព្រំដែលដែលរងការវាយប្រហារពីយោធាថៃ។
2) ផ្តល់ការណែនាំលើការងារសំខាន់ៗ ដូចជាការជួយសហការជាមួយប្រជាពលរដ្ឋដែលកំពុងជម្លៀសខ្លួន និងជាពិសេសប្អូនៗដែលនៅតំបន់មានសុវត្ថិភាពអាចចូលរួមចំណែកជួយការងារផលិតកម្មកសិកម្ម ដើម្បីបង្កើនការផ្គត់ផ្គង់អាហារដល់ប្រជាពលរដ្ឋ និងកងទ័ព។
សូមបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងអស់ក្នុងលោកតាមជួយថែរក្សាកងទ័ព និងប្រជាពលរដ្ឋទាំងអស់ទទួលបានសុវត្ថិភាព និងជោគជ័យក្នុងការការពារជាតិខ្មែរយើង៕