ព័ត៌មានផ្សេងៗទៀត
CAPFISH គឺជាកម្មវិធីអភិវឌ្ឍវិស័យជលផលធំជាងគេនៅក្នុងពិភពលោក ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU)។ គម្រោងអភិវឌ្ឍជលផល ក្រោយប្រមូលផល (CAPFISH-Capture) អនុវត្តដោយ រដ្ឋបាលជលផល (FiA) និងអង្គការ UNIDO។ គម្រោងនេះផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវភាពប្រកួតប្រជែងផលិតផលជលផលក្រោយប្រមូលផល តាមរយៈការបង្កើតលក្ខខណ្ឌសមប្រកបសម្រាប់គាំទ្រសហគ្រាស ឱ្យមានលទ្ធភាពឆ្លើយតបទៅនឹងស្តង់ដារម្ហូបអាហារថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីចូលរួមចំណែកការពារសុខភាពអ្នកប្រើប្រាស់ក្នុងស្រុក និងការធ្វើពាណិជ្ជកម្មអន្តរជាតិ៕