ព័ត៌មានផ្សេងៗទៀត
ប្រជាកសិករនៅខេត្តពោធិ៍សាត់ លើកឡើងប្រហាក់ប្រហែលគ្នាថា ដង្កូវត្រូវបានកម្ចាត់បានស្ទើរទាំងស្រុងពីដំណាំស្រូវ បន្ទាប់ពីឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្មទទួលបន្ទុកខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការអន្តរាគមន៍និងនាំយកដ្រូនបាញ់ថ្នាំកសិកម្មកម្ចាត់ដង្កូវហ្វូង នៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ៕