ព័ត៌មានផ្សេងៗទៀត
នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន-ជប៉ុន ដែលរៀបចំធ្វើនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
អង្គប្រជុំបានពិនិត្យពិភាក្សា និងអនុម័តផែនការសហប្រតិបត្តិការអាស៊ាន-ជប៉ុន (Midori Cooperation Plan) ដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការលើកកម្ពស់ប្រព័ន្ធស្បៀង និងកសិកម្មប្រកបដោយនិរន្តរភាព និងប្រកបដោយភាពធន់ តាមរយៈការធ្វើនវានុវត្តន៍ ដើម្បីធានាឱ្យបានសន្តិសុខស្បៀងក្នុងតំបន់។
តាមរយៈកិច្ចពិភាក្សានារសៀលនេះ អង្គប្រជុំបានឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន-ជប៉ុន៕