នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជោះញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសចាប់ពីចំណុចចាប់ពីបាឡតតូច ដល់ អាស៊ឹម ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
ប្រតិបត្តិការនេះ អមដំណើរដោយ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំមន្រ្តីខណ្ឌ សង្កាត់ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប កម្លាំងទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្តាយ។
ក្នុងបេសកកម្មនេះ ក្រុមការងារជំនាញ បានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទរបាំងសាច់អួនលើសប្រវែងកំណត់ និងរបាំងសាច់អួនក្រឡាញឹក ក្រៅបឹងទន្លេសាប(ខុសច្បាប់)នៅនឹងកន្លែងរួមមាន៖ របាំងសាច់អួនលើសប្រវែង របាំងសាច់អួនក្រឡាញឹក ឡុកសាច់អួន លូឬលប និងបង្គោលឈើជាដើម។
ជាមួយគ្នានោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងសូមសរសើរដល់ក្រុមការងារដែលជានិច្ចកាលតែងតែខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសជលផលបានយ៉ាងសកម្មដូចភ្លៀងរលឹម៕