ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាខេត្តស្ទឹងត្រែង ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីដីរដ្ឋដែលក្រុមការងារជំនាញបានចុះអនុវត្តក្នុងខែកញ្ញា-តុលាកន្លងទៅ។
ឯកឧត្តម គង់ ច័ន្ទវាសនា បានថ្លែងការកោតសរសើរ និងអំណរគុណ ជូនថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្ទឹងត្រែង និងក្រុមការងារជំនាញ ដែលបានផ្តល់កិច្ចសហការល្អប្រសើរ និងសកម្មចូលរួមអនុវត្តការងារយ៉ាងម៉ត់ចត់ និងទទួលខុសត្រូវខ្ពស់ គាំទ្រដល់ការចុះបញ្ជីដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ជាដីរដ្ឋ៕