ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចុះពិនិត្យសសមិទ្ធផលគម្រោងស្តីពីការអភិវឌ្ឍន៍ និងពង្រីកការដាំដំណាំជាលក្ខណ: អាជីវកម្ម "ស៊ី អេ ឌី អេហ្វ កូដ"

ចេញ​ផ្សាយ​ ១៧ មិថុនា ២០១៩ 3429

នៅព្រឹកថ្ងៃអាទិត្យ ១៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចុះពិនិត្យសសមិទ្ធផលគម្រោងស្តីពីការអភិវឌ្ឍន៍ និងពង្រីកការដាំដំណាំជាលក្ខណ: អាជីវកម្ម "ស៊ី អេ ឌី អេហ្វ កូដ" នៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដែលគម្រោងនេះបានទទួលជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាលនូវេលហ្សេឡង់ តាមរយ:កម្មវិធីសម្រប សម្រួលការអភិវឌ្ឍន៍មុខជំនួញកសិកម្មកម្ពុជារបស់អង្គការ អាយ ឌី អុី កម្ពុជា។
 
តាមរបាយការណ៍របស់គម្រោងបានឲ្យដឹងថាគម្រោងនេះមានរយ:ពេល ០៥ឆ្នាំ (២០១៤- ២០១៩) ដោយអនុវត្តនៅលើខេត្តគោលដៅចំនួន០៣ គឺខេត្តសៀមរាប បន្ទាយមានជ័យ និងខេត្តឧត្តមានជ័យ។ គម្រោងមានគោលបំណងបង្កើនប្រាក់ចំណូលដល់គ្រួសារកសិករក្នុងខេត្តគោល ដៅទាំង០៣ តាមរយ:ការអភិវឌ្ឍន៍ និងពង្រីកការដាំដំណាំជាលក្ខណ:អាជីវកម្ម។ បច្ចុប្បន្ន មានកសិករជាង ៣៥០០គ្រួសារ បានទទួលផលពីគម្រោងតាមរយ:ការប្រកាន់យករបរដាំបន្លែច្រើន ប្រភេទដោយធ្វើការកែប្រែពីការដាំដុះតាមទម្លាប់ មកធ្វើការដាំដុះតាមលក្ខណ:ប្រពលវប្បកម្មដោយប្រើបច្ចេកទេសកសិកម្មថ្មីៗសមស្របតាមលទ្ធភាព ការប្រែប្រួលអាកាសធាតុ និងតម្រូវការទីផ្សារ។
 
មានប្រសាសន៍សំណេះសំណាលជាមួយកសិករដាំត្រសក់ទ្រើង លោកបានសម្តែងទឹកចិត្តសប្បាយរីករាយ អបអរសាទរ និងបន្តលើកទឹកចិត្តគាំទ្របន្ថែមទៀតដល់ពួកគាត់ដែលប្រកាន់ យកអាជីពដាំបន្លែព្រោះវាបានជួយបង្កើនប្រាក់ចំណូល បង្កើនបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក កសិករមានការងារធ្វើ កាត់បន្ថយចំណាកស្រុក និងភាពក្រីក្រ និងជាពិសេសសមស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោដែលបានលើកទឹកចិត្តឲ្យកសិករដាំបន្លែសុវត្ថិភាពឲ្យបានច្រើនដើម្បីសុខភាព និងកាត់បន្ថយការនាំចូល។ តាមការឲ្យដឹងរបស់ម្ចាស់ចំការឈ្មោះដែន ហៀ ដែលបានដាំបន្លែត្រសក់ទ្រើង ត្រប់ ប៉េងប៉ោះ។ល។ លើផ្ទៃដី ៥ហត បញ្ជាក់ថាក្នុង ១ឆ្នាំ គាត់អាចរកចំណូលជាមធ្យមបានជាង ២ម៉ឺនដុល្លារពីចំការនេះ។ នេះជាកសិករគំរូមួយក្នុងឃុំដែលប្រែក្លាយខ្លួនជាកម្មករសំណង់រកព្រឹកខ្វះល្ងាច មកធ្វើកសិពាណិជ្ជកម្មវិញដោយទទួលបានជោគជ័យ និងកំពុងសិក្សាពង្រីកអាជីពនេះបន្ថែមនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រ ចំពោះឆន្ទ:របស់គាត់ និងកសិករផ្សេងៗទៀត ព្រោះលោកបានបញ្ជាក់ថាចំណូលនេះគឺសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០ ដូច្នេះលោកបានឲ្យមន្ទីរកសិកម្ម សហការជាមួយគម្រោងបន្តពង្រឹងការផ្សព្វផ្សាយបច្ចេកទេសដាំដុះបន្ថែម ដូចជាពូជ ការថែទាំ ការការពារជំងឺ ដើម្បីបង្កើនផលិតកម្ម ធានាគុណភាព និងជាពិសេសបង្រៀងឲ្យពួកគាត់ចេះធ្វើអាជីវកម្មតាមរយ:ធ្វើការវេចខ្ចប់ផលិតផលឲ្យបានល្អសមស្របតាមតម្រូវការទីផ្សារ សណ្ឋាគារ និងភោជនីយដ្ឋានធំៗទើបអាចបង្កើនតម្លៃបន្ថែមបានខ្ពស់។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 8

សារលិខិតជូនពរ ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើជូន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាស ចម្រើនជន្មាយុ

សារលិខិតជូនពរ ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើជូន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 12

ឯកឧត្តម ឌិត ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានចុះពិនិត្យស្ថានភាពទំនប់ប្រព័ន្ធស្រោចស្រពកង្ហត​ នៅស្រុកបាណន់​ ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានចុះពិនិត្យស្ថានភាពទំនប់ប្រព័ន្ធស្រោចស្រពកង្ហត​...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 167

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងលោកជំទាវ​ អញ្ជេីញជាគណៈអធិបតីក្នុងពិធី​អបអរសាទរ​ទិវាអន្តរជាតិនារី​ ៨មីនា​ ខួបលេីកទី១១៤​ ឆ្នាំ២០២៥​

នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ​ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធី​អបអរសាទរ​ទិវាអន្តរជាតិនារី​...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 162

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជួបសំណេះសំណាលជាមួយ​បងប្អូនប្រជាពលរដ្ឋ​ផ្សព្វផ្សាយពីសហគមន៍កសិកម្មទំនេីប​ នៅខេត្តពោធិ៍សាត់

នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសំណេះសំណាលជាមួយប្រជាកសិករជាង២០០គ្រួសារ...
ចេញ​ផ្សាយ​ ០៦ មីនា ២០២៥ 203

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនេីបម្ទេសដំណាក់ទ្រយឹង និងអញ្ជេីញជាគណៈអធិបតីក្នុងពិធីចុះកិច្ចសន្យាទិញលក់ "ម្ទេសស្តង់ដាសុវត្ថិភាព" នៅខេត្តពោធិ៍សាត់

នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនេីបម្ទេសដំណាក់ទ្រយឹងចំនួន...
ចេញ​ផ្សាយ​ ០៦ មីនា ២០២៥ 270

ឯកឧត្តមរដ្ឋលេខាធិការ​ អុឹម​ សុីថុល​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ ទទួលជួបសម្តែងការគួរសម​ និងអញ្ជេីញជាអធិបតីក្នុងពិធីចុះហត្ថលេខាលេីអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងកសិកម្ម​គុយបា

នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ​ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ បានទទួលជួបសម្តែងការគួរសម​ជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ០៥ មីនា ២០២៥ 345

ឯកឧត្ដមអនុរដ្ឋលេខាធិការ ឡឹក សុធារ អញ្ជើញចុះពិនិត្យការអនុវត្ត:កម្មវិធី «ផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់​កសិផល​ក្នុងសហគមន៍» នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម ឡឹក សុធារ អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ​ជនបង្គោល​ថ្នាក់​ខេត្ត និងមន្រ្តីកសិកម្មឃុំ ក្នុងស្រុកទឹកផុស...
ចេញ​ផ្សាយ​ ០៥ មីនា ២០២៥ 310

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំងកុមារ បន្តដឹកនាំកិច្ចប្រជុំ​តម្រង់​ទិស ដល់មន្ត្រីកសិកម្មឃុំចាស់-ថ្មី ដែលដាក់ពង្រាយនៅក្នុង​ខេត្តកំពង់ឆ្នាំង

នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តដឹកនាំកិច្ច​ប្រជុំ​​តម្រង់​ទិសដល់មន្ត្រីកសិកម្មឃុំចាស់-ថ្មី...
ចេញ​ផ្សាយ​ ០៥ មីនា ២០២៥ 293

ពិធីសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មក្នុងខេត្តព្រៃវែង

អាជីវករលក់ជី និងថ្នាំកសិកម្មក្នុងខេត្តព្រៃវែង យល់ច្បាស់អំពីតួនាទី និងសារ:សំខាន់នៃការចូលរួមជួយផ្សព្វផ្សាយគាំទ្រដល់ប្រជាកសិករ និងវិស័យកសិកម្ម តាមរយ:ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ០៤ មីនា ២០២៥ 365

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញជួបតំណាងក្រុមហ៊ុន Branch of Guud (International) Pte Ltd (GUUD) ដែលមានឯកទេសក្នុងការរៀបចំអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងលំហូរការងារ

នៅថ្ងៃទី៤ ខែមីនាឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបតំណាងក្រុមហ៊ុន GUUD ដើម្បីស្តាប់បទបង្ហាញអំពីការរៀបចំអភិវឌ្ឍប្រព័ន្ធ/កម្មវិធីសម្រាប់គ្រប់គ្រងទិន្នន័យ...
ចេញ​ផ្សាយ​ ០៤ មីនា ២០២៥ 346

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញចូលរួមប្រជុំអន្តរក្រសួងចង្អៀតពិនិត្យ និងពិភាក្សាលើសំណើសុំបន្តនីតិវីធីផ្តល់សិទ្ធិប្រទាន លើកិច្ចព្រមព្រៀងអភិរក្ស និងប្រើប្រាស់ជីវៈចម្រុះសមុទ្រ នៅទីស្តីការគណៈរដ្ឋមន្ត្រី

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមប្រជុំអន្តរក្រសួងចង្អៀតពិនិត្យ និងពិភាក្សាចុះហត្ថលេខា...
ចេញ​ផ្សាយ​ ០៤ មីនា ២០២៥ 391

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​​ ហ៊ុន​ ម៉ានី​ អញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលា​ ស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»

នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលា​ ស្តីពី «ការពិនិត្យឡើងវិញ...