ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា រដ្ឋមន្ត្រី អញ្ជើញបើកកិច្ចប្រជុំបូកសរុបការងារព្រៃឈើឆ្នាំ២០២២ និងលើកទិសដៅ២០២៣

ចេញ​ផ្សាយ​ ០៦ មីនា ២០២៣ 2258

នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមពិធីបើកកិច្ចប្រជុំបូកសរុបការងារព្រៃឈើឆ្នាំ២០២២ និងលើកទិសដៅ២០២៣ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិស័យព្រៃឈើ និងសត្វព្រៃ។

ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលព្រៃឈើដែលបានខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំកាលពីឆ្នាំ២០២២កន្លងទៅ។

ជាមួយគ្នា ឯកឧត្តមរដ្ឋមន្ត្រី លើកទឹកចិត្តឱ្យប្រើប្រាស់ឱកាសនៃកិច្ចប្រជុំរយៈពេល២ថ្ងៃនេះឱ្យមានប្រសិទ្ធភាព ដើម្បីធ្វើការត្រិះរិះពិចារណា ពិភាក្សាផ្លាស់ប្តូរយោបល់គ្នា ពិនិត្យឡើងវិញពីរបៀបរបបធ្វើការប្រកបដោយសម្បជញ្ញៈ មនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ តាមរយៈការប្រមូលទិន្នន័យច្បាស់លាស់ ការដាក់ចេញផែនការជាក់លាក់ ដោយគិតគូរទាំងទិដ្ឋភាពបច្ចេកទេសនិងនយោបាយ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី មន្ដ្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបើកសករាជថ្មីនៃការបង្កើតទម្លាប់ធ្វើការងារដោយមានទំនួលខុសត្រូវ នៅគ្រប់ជាន់ថ្នាក់ទាំងអស់៕

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12