ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកបំពេញបេសកកម្មនៅក្នុងខេត្តព្រៃវែង ក្នុងគោលបំណងដើម្បីពិនិត្យ និងតាមដានសកម្មភាពអភិវឌ្ឍរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបរបស់រដ្ឋបាលជលផល

ចេញ​ផ្សាយ​ ៣ មេសា ២០២០ 4701

នៅព្រឹកថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក .. ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ
មកបំពេញបេសកកម្មនៅក្នុងខេត្តព្រៃវែង ក្នុងគោលបំណងដើម្បីពិនិត្យ និងតាមដានសកម្មភាពអភិវឌ្ឍរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបរបស់រដ្ឋបាលជលផល នៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ហើយក៏ឆ្លៀតយកឱកាសនេះចុះមកពិនិត្យសកម្ម ភាពភ្ញាស់កូនត្រី និងចិញ្ចឹមត្រីរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកពាមរក៍ ដែលមានកម្មវិធីដូចខាងក្រោម៖

កម្មវិធីទី១៖
មកពិនិត្យកសិដ្ឋានភ្ញាស់កូនត្រីប្រារបស់ Dr. Hara Hiro (ជនជាតិជប៉ុន អតីតជំនាញការរបស់អង្គការ JICA) លើផ្ទៃដីជា ១ហត នៅភូមិស្កូវ ឃុំពាមរក៍។ Dr. Hara បានឱ្យដឹងថាកសិដ្ឋានបានដំណើរការមកជាង ១០ឆ្នាំហើយ ដើរតួនាទីជាកន្លែងភ្ញាស់កូនត្រីប្រាសម្រាប់ផ្គត់ផ្អង់ឱ្យបងប្អូនអ្នកចិញ្ចឹមត្រីនៅទូទាំងខេត្ត។ ជាមធ្យមក្នុង ១ឆ្នាំផលិតកូនត្រីប្រាបានជាង ២លានកូន ហើយបរិមាណនេះនឹងមានការកើនឡើង យោងទៅលើសេចក្តីត្រូវការកូនត្រីប្រារបស់អតិថិជន ជា ពិសេសនៅប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារកសិករងាកមកចាប់យករបរចិញ្ចឹមត្រីនេះចេះតែមានការកើនឡើង។

កម្មវិធីទី២៖
ចេញពីឃុំពាមរក៍ ឯកឧត្តម និងសហការីបានបន្តដំណើរមកពិនិត្យកន្លែងចិញ្ចឹមត្រីរបស់លោក ជា ទឺ នៅភូមិពន្លៃ ឃុំបាបោង ដែលកំពុងចិញ្ចឹមត្រីពោ និងត្រីប្រា លើផ្ទៃដីជាង ៥ហត មានស្រះចិញ្ចឹមត្រីទាំងពីរប្រភេទនេះចំនួន ៨ស្រះ។ ជាមធ្យមក្នុង ១ឆ្នាំគាត់ប្រមូលផលត្រីបានពី ៨០-១០០តោន ដោយលក់ចេញត្រីពោ ៨ពាន់រៀល/kg និងត្រីប្រា ៥ពាន់រៀល/kg ហើយក្នុង ១ឆ្នាំអាចរកចំណូលបានពី -៣ម៉ឺនដុល្លារ។

កម្មវិធីទី៣៖
ចេញពីឃុំបាបោង មកឃុំពាមរក៍ ភូមិបាទី ឯកឧត្តមបានបន្តដំណើរមកកសិដ្ឋាន គង់ ប៉ា ភ្ញាស់កូនត្រីអណ្តែង និងត្រីប្រា។ លោកពូ គង់ ប៉ា បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា ក្នុង១ឆ្នាំ កសិដ្ឋាននេះអាចផលិតកូនត្រីទាំងពីរប្រភេទនេះបានចំនួនពី -១០លានកូន លក់ចែកចាយជូនបងប្អូនអ្នកចិញ្ចឹមក្នុងតម្លៃ ១៥ពាន់រៀល/kg លោកបន្តទៀតថា ទាំងបរិមាណកូនភ្ញាស់ និងតម្លៃគឺប្រែប្រួលទៅតាមសេចក្តីត្រូវការរបស់អតិថិជន តែទោះជាយ៉ាងណាសេចក្តីត្រូវការកូនត្រីមានការ កើនឡើងជាបន្តបន្ទាប់។

ចូលដល់កម្មវិធីធំសម្រាប់ព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រី អមដោយឯកឧត្តម អេង ជាសាន ប្រតិភូរាជ រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ចូលមកពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។ នាឱកាសនេះ លោកប្រធានវិទ្យាស្ថានបានជម្រាបជូនឯកឧត្តមជ្រាបអំពីការងាររដ្ឋបាល សកម្មភាពភ្ញាស់កូនត្រីគ្រប់ ប្រភេទ និងបង្កង គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលនាពេលអនាគតធ្វើយ៉ាងណាពង្រីកសក្តានុពលផលិតកូនត្រីឱ្យបានគ្រប់គ្រាន់តាមសេចក្តីត្រូវការ និងបន្តពង្រីកការងារផ្សព្វផ្សាយបច្ចេកទេសវារីវប្បកម្មទំនើបទាន់សម័យទាំងការភ្ញាស់ ចិញ្ចឹម និងចំណី ជូនដល់អ្នកចិញ្ចឹម។ លោកបានបន្ត មជ្ឈមណ្ឌលនេះមានផ្ទៃដីជាង ១៣ហត ដោយចែកជាអគាររដ្ឋបាល ស្រះចិញ្ចឹម ស្រះមេពូជ អាងស្តុកទឹក អគារភ្ញាស់ អគារស្នាក់នៅ និងមន្ទីរពិសោធន៍។ មជ្ឈមណ្ឌលមានភារកិច្ច ៣សំខាន់ គឺទី១. បន្សុត បង្កាត់ពូជ និងអភិរក្សពូជត្រីទឹកសាបដែលជិតផុតពូជ ទី២. សិក្សាស្រាវជ្រាវពូជ និងផ្សព្វផ្សាយ និងទី៣. បណ្តុះបណ្តាលបច្ចេកទេសដល់ប្រជាកសិករ។ បច្ចប្បន្នកំពុងធ្វើការសិក្សាស្រាវជ្រាវបង្កាត់ពូជត្រីដោយចែកចេញជាត្រីផលិតកម្មមានដូចជាត្រីកាប ឆ្ពិន ក្រហែ កាបស កាបក្បាលធំ ទីឡាព្យា។

បន្ទាប់ពីបានចុះពិនិត្យវិទ្យាស្ថានរួច ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីដែលបានខិតខំប្រឹងប្រែង តស៊ូក្នុងស្មារតីទទួលខុសត្រូវ យកចិត្តទុកដាក់សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍មជ្ឈមណ្ឌលឲ្យមានការរីកចម្រើនស្របតាមការអភិវឌ្ឍវារីវប្បកម្មនាពេលបច្ចុប្បន្ន។ មានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តី លោកសុំឲ្យមជ្ឈមណ្ឌលគិតគូពីការធ្វើពាណិជ្ជកម្ម គឺមានន័យថាបង្កាត់ពូជ ចិញ្ចឹម និងធ្វើអាជីវកម្មដើម្បីបង្កើតប្រភពចំណូលយកមកបំពេញបន្ថែមនូវតម្រូវការរបស់មជ្ឈមណ្ឌលធ្វើយ៉ាងណាឲ្យមជ្ឈមណ្ឌលមានការវិវឌ្ឍន៍ដោយចិរភាព និងនិរន្តរភាព ជាពិសេសលើកកម្ពស់កំរិតជីវភាពរបស់មន្រ្តីឲ្យបានល្អប្រសើរ។ គួរស្វែងរកដៃគូជាមួយក្រុមហ៊ុនឯកជន ឬកសិដ្ឋានចិញ្ចឹមត្រីដើម្បីសហការធ្វើជាអ្នកផ្គត់ផ្គង់កូនត្រី។ ត្រូវលើកកម្ពស់សមត្ថភាពមន្ទីរពិសោធន៍ និងបង្កើនការងារស្រាវជ្រាវ និងអភិរក្សបន្ថែមទៀត ជាពិសេសប្រភេទត្រីដែលជិតផុតពូជ និងរួមគ្នាថែរក្សាមជ្ឈមណ្ឌលទាំងមូលឲ្យបានគង់វង្ស ទុកជាប្រយោជន៍សម្រាប់បម្រើការងារស្រាវជ្រាវវិស័យជលផល។ ខិតខំស្វែងរកដៃគូមកជួយទាំងថវិកា និងការងារបច្ចេកទេសចិញ្ចឹម និងបង្កាត់ពូជ ដើម្បីបង្កើនកម្រិតបច្ចេកទេសស្រាវជ្រាវឲ្យបានសមស្របតាមស្តង់ដារក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក ឈានទៅធ្វើការចិញ្ចឹម ការកែច្នៃ និងនាំចេញផលិត ផលត្រីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនាពេលអនាគត។

នាឱកាសនេះ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា ជាមធ្យមនៅទូទាំងខេត្តព្រៃវែងទទួលបានផលពីវារីវប្បកម្មពី១២-១៤ពាន់តោនក្នុង១ឆ្នាំ។ បរិមាណនេះអាចផ្គត់ផ្គង់ឱ្យទីផ្សារក្នុងខេត្តបាន និងនាំចេញមកកាន់រាជធានីភ្នំពេញ និងខេត្តជាប់ព្រំប្រទល់។ ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរសាទរចំពោះលទ្ធផលនេះ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរ ក៏ដូចជាមន្រ្តីជំនាញ និងជាពិសេសថ្នាក់ដឹកនាំរដ្ឋបាលជលផលដែលបានខិតខំយកអស់កំលាំងកាយចិត្តអភិវឌ្ឍអនុវិស័យនេះឱ្យមានការរីកចម្រើន ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងជាពិសេសចូលរួមកាត់បន្ថយការចាប់ពីប្រភពធម្មជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ទោះជាប្រទេសយើងកំពុងស្ថិតក្នុងស្ថានភាពប្រឈមនឹងការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចដោយសារជំងឺឆ្លងកូវិត-១៩ ប៉ុន្តែផលិតផលកសិកម្មយើងអាចធានាបាននូវសន្តិសុខស្បៀងបានគ្រប់គ្រាន់ទាំងអង្ករ ត្រី សាច់ និងបន្លែ សម្រាប់រយ:ពេលយូអង្វែង។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ សីហា ២០២៦ 77

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អញ្ជើញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំផ្ដើមបេសកកម្មមើលថែ និងតម្រង់ទិសការអនុវត្តកម្មវិធី ASPIRE-AT (Kick-off Meeting for the Supervision Mission of ASPIRE-AT) និងគម្រោងបង្កើនភាពធន់នឹងអាកាសធាតុក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា (CREA project)

នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ២៥ សីហា ២០២៦ 128

គណៈប្រតិភូចុះពិនិត្យវឌ្ឍនភាព និងលទ្ធផលនៃការអនុវត្តគម្រោង LASED III នៅមូលដ្ឋាន ក្នុងខេត្តក្រចេះ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោង​បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៥ សីហា ២០២៦ 135

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅខេត្តកំពង់ចាម

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុចអ្នកតាប៉ោត...
ចេញ​ផ្សាយ​ ២៤ សីហា ២០២៦ 441

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង​លើក​កម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 507

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 528

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 682

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 788

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 732

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 780

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1122

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1166

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...