នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម វេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីអង្គភាពពាក់ព័ន្ធ ចុះត្រួតពិនិត្យមើល វឌ្ឍនៈភាព របស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនៅខេត្តរតនគីរីដែលអភិវឌ្ឍន៍នៅលើផ្ទៃដី24,346ហត ដែលមានបុគ្គលិក និងកម្មករ ១៦០០នាក់។ ក្រុមហ៊ុនបានធ្វើការដាំដុះដំណាំហូបផ្លែចំនួន១៥ប្រភេទ ដែលក្នុងនោះមាន៖ ដូងប្រេង 18 435 ហត ចេក 650 ហត តាង៉ែន 300 ហត ស្វាយ 200 ហត ក្រូចថ្លុង 400 ហត ស្រកានាគ 380 ហត ដូង 350 ហត ត្របែក 81 ហត ធុរេន 50ហត ។
ក្នុងឱកាសជួបពិភាក្សាការងារជាមួយក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ត្រីបានស្នើអោយក្រុមហ៊ុនបន្តការបណ្តុះបណ្តាលបច្ចេកទេសដាំដុះដល់ប្រជាកសិករដែលស្ថិតនៅជិត សម្បទានដី សេដ្ឋកិច្ចរបស់ក្រុមហ៊ុន ដើម្បីកសិករមានសមត្ថភាពធ្វើដាំដុះនិងផលិតផលកសិកម្មឆ្លើយតបទៅនឹងតម្រូវការនាំចេញទៅក្រៅប្រទេសដូចជា ប្រទេសចិន ជប៉ុន និង ប្រទេសអូស្ត្រាលីនៅខែកក្កដាខាងមុខនេះ ដែលក្រុមហ៊ុនបានចុះកិច្ចសន្យានាំចេញរួចហើយជាមួយបណ្តាប្រទេសទាំងនោះ។