ព័ត៌មានផ្សេងៗទៀត
នាយកដ្ឋាននីតិកម្មកសិកម្ម៖ នៅថ្ងៃពុធ ១០កើត ខែស្រាពណ៍ ដល់ថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥-១៤ ខែកញ្ញា ឆ្នាំ២០១៨ ប្រតិភូសវនកម្មផ្ទៃក្នុង ដឹកនាំដោយលោក ឡោ សេង អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះធ្វើសវនកម្មផ្ទៃក្នុងតាមផែនការសវនកម្មផ្ទៃក្នុង ឆ្នាំ២០១៨ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅនាយកដ្ឋាននីតិកម្មកសិកម្ម។