ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បាន​អញ្ជើញជាអធិបតីភាពក្នុងពិធីជួប​ប្រជុំ​ពិគ្រោះ​យោបល់​ស្ដី​ពី​ការងារ​ផលិតកម្ម​ពូជ​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​ ជាមួយ​តំណាង​មក​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា

ចេញ​ផ្សាយ​ ៣១ តុលា ២០២២ 5085

លទ្ធផល​នៃ​កិច្ច​​ប្រជុំ​ពិគ្រោះ​យោបល់ស្ដី​ពី​ការងារ​ផលិតកម្ម​ពូជ​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ រវាង​ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងសហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ថ្ងៃ​ចន្ទ ទី​៣១ ខែ​តុលា ឆ្នាំ​២០២២ *****••••••••••••••••••••••••••••••••****** ​​នៅថ្ងៃ​ព្រឹក​ ថ្ងៃចន្ទ ទី​៣១ ខែ​តុលា ឆ្នាំ​២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ជួប​ប្រជុំ​ពិគ្រោះ​យោបល់​ស្ដី​ពី​ការងារ​ផលិតកម្ម​ពូជ​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​ ជាមួយ​តំណាង​មក​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។ កិច្ច​ប្រជុំ​នេះ រៀបចំ​ធ្វើ​ឡើង​នៅ​ទីស្ដីការ​​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ដ្រី​ជំនាញ​នៃ​ក្រសួង​កសិកម្ម​ពាក់ព័ន្ធ​នឹង​ការ​ផលិត​ពូជ​ស្រូវ ព្រម​ទាំងប្រធាន​មន្ទីរ​កសិកម្ម​នៅ​ខេត្ត​ពាក់ព័ន្ធ និងសមាជិក សមាជិកា នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដឹក​នាំ​ដោយ​លោក​ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អគ្គ​នាយក​នៃ​ក្រុមហ៊ុន Mekong Oryza Trading Co., Ltd។ នៅ​ក្នុង​​កិច្ច​ប្រជុំនេះ ឯកឧត្តម ឌិត ទីណា បាន​លើក​ឡើងពី​របៀប​វារៈ​ដែលជា​អាទិភាព​ចំពោះ​មុខ គឺផែនការ​សកម្មភាព​ស្ដី​ពី​ការ​ជំរុញ​ផលិតកម្ម និង​ការ​ប្រើ​ប្រាស់​ពូជ​ស្រូវ​ដែល​មាន​គុណភាពល្អក្នុង​បរិមាណ​ទាប តែ​ផ្ដល់​ទិន្និផលស្រូវ​ខ្ពស់ មាន​អត្រា​ដំណុះ​គ្រាប់​ក្នុង​ស្រែ​ខ្ពស់ លឿន មាន​កម្លាំង​ខ្លាំង ធន់​នឹង​ជំងឺ​និង​សត្វ​ល្អិត ដំណាំស្រូវ​ទុំ​ស្រុះ​គ្នា​ល្អ និង​មាន​អត្រា​លាយ​គ្រាប់​ពូជ​ផ្សេង​និង​គ្រាប់​ខ្មៅ​ចង្រៃ​ទាប ដែល​នឹង​រួម​ចំណែក​ឱ្យ​ស្រូវ​អង្ករ​មាន​តម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ​។ លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​គំនិត​ផ្ដួច​ផ្ដើម​របស់​ឯកឧត្តម​រដ្ឋមន្ដ្រី ក្នុង​ការ​ផលិត​ពូជ​ស្រូវ​សុទ្ធ​ដើម្បី​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​សម្រាប់​កសិករ​។ បើ​តាម​លោកឧកញ៉ា ហ៊ុន ឡាក់ ការ​ប្រើ​ប្រាស់​ពូជ​ស្រូវ​សុទ្ធ នឹង​អាច​ធានា​បាន​នូវភាព​សុទ្ធ​នៃ​គ្រាប់​អង្ករ​​សម្រាប់​ការ​ដាក់​លក់​លើ​ទីផ្សារ ទាំង​ទីផ្សារ​ក្នុង​ស្រុក និង​ទីផ្សារ​បរទេស​។ នៅ​ក្នុង​ផែនការ​ផលិត​ពូជ​ស្រូវ​សុទ្ធ​នេះ​ដែរ ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា បាន​ថ្លែង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ជា​ពិសេស​វិស័យ​​ឯកជន ដើម្បីធានា​ថា ពូជ​ស្រូវ​សុទ្ធ​ដែល​ប្រជាកសិករ​ផលិត​បាន នឹង​មាន​ទីផ្សារ​ទទួល​ទិញ​យក​ទៅ​ដាំ​ដុះ​បន្ត​។ អង្គ​ប្រជុំ​ក៏​បាន​ពិភាក្សា​ផង​ដែរ​អំពី​​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​បរទេស ដោយឯកឧត្តម ឌិត ទីណា ​ស្នើ​ឱ្យភាគី​ពាក់ព័ន្ធសិក្សា​​អំពីប្រភេទ​អង្ករ​ដែល​ជា​តម្រូវ​ការ​នៅ​លើ​ទីផ្សារ​អន្ដរជាតិ ហើយ​ជំរុញ​ការ​ផលិត​ស្រប​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​។ ចំពោះ​ការងារ​នេះ លោក​ឧកញ៉ា ហ៊ុន ឡាក់ ​​បាន​ស្នើ​ដល់ឯកឧត្តមរដ្ឋមន្ដ្រី ​ជួយ​សម្រួល​ខ្សែ​ច្រវាក់​ផលិតកម្ម ដើម្បី​កាត់​បន្ថយ​ចំណាយ និង​បង្កើន​ប្រាក់​ចំណេញ​កសិករ​ ក៏​ដូច​ជា​​ជំរុញ​ការ​នាំ​ចេញ​​ទៅ​កាន់​ទីផ្សារ​ដែល​មាន​សក្ដានុពល​ថ្មី​ៗ​បន្ថែម​ទៀត​៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 329

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 579

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 569

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 599

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 597

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 637

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 603

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 596

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 639

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 642

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 641

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 627

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...