ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងផ្តល់អនុសាសន៍ដល់ក្រសួងកកសិកម្មនូវចំណុចមានដូចជា៖ ១.ជំរុញអនុវត្តផែនការសកម្មភាពអភិវឌ្ឍវិស័យកសិកម្ម ដែលបានដាក់ចេញក្នុងឆ្នាំ២០២៥ ឱ្យមានប្រសិទ្ធភាពខ្ពស់ជាពិសេសកម្មវិធីនយោបាយអាទិភាពទី៥ និងទី៦របស់រាជរដ្ឋាភិបាល ២.បន្តធានាបាននូវសន្តិសុខស្បៀង ប្រសិទ្ធភាពខ្សែច្រវ៉ាក់ផលិតកម្ម និរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ៣. បន្តតាមដានជាប្រចាំនូវស្ថានភាពទីផ្សារ សំដៅដាក់ចេញវិធានការសមស្របនិងទាន់ពេលវេលាដើម្បីរក្សាស្ថិរភាពថ្លៃជួយគាំទ្រដល់អ្នកផលិតក៏ដូចជាអ្នកប្រើប្រាស់។ ការថ្លែងបែបនេះ គឺនៅក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២៥៕