ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំក្រុមការងារពិនិត្យនិងសិក្សាការរៀបចំផែនការអាជីវកម្ម សម្រាប់សហគមន៍កសិកម្មសសីពាយ័ព្យអេកូហ្វាម នៅក្នុងខេត្តសៀមរាប

ចេញ​ផ្សាយ​ ២២ មករា ២០២៤ 2341

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារសហគមន៍កសិកកម្មទំនើប បានដឹកនាំក្រុមការងារចម្រុះមួយ ដែលមានសមាសភាពចូលរួមមកពីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នាយកដ្ឋានសាកវប្បកម្ម ក្រុមការងារនៃគម្រោងASPIRE-AT និងសហភាពសហគមន៍កសិកម្ម ដើម្បីពិនិត្យផ្ទាល់ ពន្លឿននីតិវិធី និងចាប់ផ្តើមដំណើរការរៀបចំផែនការអាជីវកម្មសម្រាប់សហគមន៍សសីពាយ័ព្យអេកូហ្វាម នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ដំណើរការនេះ ធ្វើឡើងបន្ទាប់ពីមានការឯកភាព ស្រុះស្រួលគ្នា និងស្ម័គ្រចិត្តរួមគ្នាស្នើសុំបង្កើតជាសហគមន៍កសិកម្មទំនើប ពីសំណាក់សមាជិកទាំងអស់រួចមក៕

#សហគមន៍កសិកម្មទំនើប

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12