ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម

ចេញ​ផ្សាយ​ ៩ កក្កដា ២០១៨ 3719

នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យកសិកម្ម ។ មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលកូរ៉េ ដែលកន្លងមកបានជួយគាំទ្រនិងផ្តល់កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មតាមរយៈអង្គការ KOICA និងអង្គការ KOPIA និងជាពិសេសគាំទ្រដល់ការស្តារ និងការអភិវឌ្ឍប្រទេសកម្ពុជានាពេលកន្លងមក ហើយឯកឧត្តមសង្ឃឹមនិងជឿជាក់ថារដ្ឋាភិបាលកូរ៉េនឹងបន្តការគាំទ្រ ផ្តល់កិច្ចសហប្រតិបត្តិការឲ្យកាន់តែរឺងមាំ និងល្អប្រសើរថែមទៀត ពិសេសលើការកែច្នៃកសិផលកម្ពុជា និងការធ្វើពាណិជ្ជកម្មផលិផលកសិកម្មនាពេលអនាគត។
មានចំណាប់អារម្មណ៍នាពេលនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានកោតសរសើរពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ដែលជាចលករមួយដ៏សំខាន់ជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការនាំចេញផលិតផល និងកសិផលទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ពិសេសលើវិស័យកសិកម្ម ហើយឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមថ្នាក់ដឹងនាំក្រសួងគ្រប់ជាន់ថ្នាក់ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកូរ៉េ ជាពិសេសជាមួយភ្នាក់ងារ KOICA, KOPIA និងវិនិយោគិនកូរ៉េបានយ៉ាងល្អប្រសើរ។ ក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីផងដែរថា បច្ចុប្បន្នមានក្រុមហ៊ុននិងសហគ្រាសកូរ៉េចំនួន៥៩ ក្នុងនោះមាន ១០ បាននិងកំពុងវិនិយោគលើវិស័យកសិកម្ម ក្រៅពីនោះកំពុងតែសិក្សាស្រាវជ្រាវពីសក្តានុពលលើវិស័យកសិកម្មដើម្បីដាក់ទុនវិនិយោគ និងខ្លះទៀតកំពុងតែចុះបញ្ជិកាឲ្យបានត្រឹមត្រូវតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ កន្លងមកក្រុមហ៊ុន ហ៊ុនដាយរបស់កូរ៉េបាននាំផលិផលស្វាយកែវរមៀតរបស់កម្ពុជាទៅកាន់ទីក្រុងហុងកុង ហើយអនាគតដ៏ខ្លីនឹងធ្វើការនាំចេញទៅប្រទេសកូរ៉េ។ ក្រៅពីនេះនៅមានក្រុមហ៊ុនផ្សេងទៀតកំពុងតែដាំដំឡូងមីសម្រាប់ផលិតអេតាណុល ឬបិតស្រា។ កម្ពុជានៅមានកសិផលសំខាន់ៗមួយចំនួនទៀតដែលមានសក្តានុពលដល់ការវិនិយោគក្នុងនោះមានសណ្តែកបាយ ល្ងនិងម្រេច។ល។ ជាការពិត កម្ពុជាជាប្រទេសផលិតវត្ថុធាតុដើមកសិកម្ម ប៉ុន្តែវិស័យឧស្សាហកម្មកែច្នៃកសិផលនៅមានកំរិត បញ្ហានេះដូចប្រទេសកូរ៉េកាលពីអតីតកាល។ ទន្ទឹមនិងសមិទ្ធផលល្អៗទាំងអស់នេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលក្រុមហ៊ុន និងសហគ្រាសកូរ៉េកំពុងជួបប្រទះ ហើយចាំចាប់ត្រូវការរួមគ្នាដោះស្រាយដើម្បីសម្រេចបាននូវយុទ្ធសាស្រ្តឈ្នះ ឈ្នះ រវាងវិនិយោគិន និងប្រជាកសិករដែលជាអ្នកផលិត។ បញ្ហាទាំងនោះរួមមានទី១.ការផ្តល់វិញ្ញាបនបត្រភូតភាមអនាម័យ ទី២. កិច្ចសហប្រតិបត្តិការលើការនាំចេញរវាងស្ថាប័នរដ្ឋ និងវិស័យឯកជននៅមិនមានកម្រិត ទី៣. បញ្ហាតម្លៃអគ្គិសនី និងសេវាដឹកជញ្ជូននៅមានកំរិតខ្ពស់បើធៀបជាមួយប្រទេសជិតខាង ទី៤.ពន្ធលើគ្រឿងបន្លាស់គ្រឿងយន្តកសិកម្មនិងនៅជាប់វ៉ាត់ (VAT) នៅខ្ពស់ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់តម្លៃបន្ថែមលើផលិតផលកសិកម្ម។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់បន្ថែមថា ប្រសិនបើបញ្ហាដែលបានលើកឡើងត្រូវបានដោះស្រាយនោះបរិយាកាសនៃការវិនិយោគកាន់តែមានភាពល្អប្រសើរនាពេលអនាគត ស្របពេលដែលពលករទៅបម្រើការនៅកូរ៉េផ្នែកវិស័យកសិកម្មនឹងត្រឡប់មកកម្ពុជាវិញដែលពួកគេអាចមានឱកាសបម្រើការឲ្យក្រុមហ៊ុនកូរ៉េកំពុងដំណើរវិនិយោគក្នុងប្រទេសកម្ពុជា ព្រោះពួកគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ពីរសំខាន់ គឺជំនាញ និងភាសារ ជាពិសេសតាមរយៈការវិនិយោគនេះក៏ជាចំណែកមួយយ៉ាងសំខាន់ក្នុងការជួយឲ្យសម្រេចនូវមហិច្ឆិតារបស់ សម្តេចដែលចង់ប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នាឆ្នាំ២០៣០។
មានមតិនាជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តីបានឯកភាព និងទទួលយកនូវរាល់បញ្ហាដែលឯកឧត្តមឯកអគ្គរដ្ឋទូតបានលើក ឡើង។ កន្លងមកជំនួបរបៀបនេះមិនធ្លាប់មានពីមុនមក ដែលធ្វើឲ្យភាគីទាំងពីរមិនអាចឈានទៅរកដំណោះស្រាយជាគោលការណ៍ច្បាស់លាស់ណាមួយបាន តែជំនួបរយៈពេល២ម៉ោងកន្លះនេះបាន ធ្វើឲ្យភាគីទាំងពីរបានយល់ បានដឹងបញ្ហាជាច្រើនដែលជាឧបសគ្គ ឬជារបាំងក្នុងការដំណើរការអាជីវកម្ម ឬវិនិយោគវិស័យកសិកម្មរបស់ក្រុមហ៊ុន។ ដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយឈ្នះ ឈ្នះ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យភាគីកូរ៉េរៀបចំកម្មវិធីពិភាក្សារវាងអ្នកវិនិយោគកូរ៉េ ជាមួយថ្នាក់ដឹកនាំ ឬមន្រ្តីជំនាញ ដើម្បីលើកយកចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម ស្វែងរកគន្លឹះដោះស្រាយត្រឹមត្រូវជាក់លាក់មួយ ហើយកម្មវិធីនេះគួរធ្វើឲ្យ បាន២ដងក្នុង១ឆ្នាំ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្តែងនូវអំណរសាទរទទួលយកសំណើនេះ។ ឯកឧត្តមរដ្ឋមន្រ្តីទទួលស្គាល់ថាកម្ពុជាជាប្រទេសផលិតវត្ថុធាតុដើមកសិកម្មយ៉ាងច្រើន តែការកែច្នៃវត្ថុធាតុដើមទាំងនោះដើម្បីប្រើប្រាស់ ឬនាំចេញគឺនៅមានកំរិត បង្ខំឲ្យកសិករលក់ផលិតផលឲ្យឈ្នួញនាំចេញជាវត្ថុធាតុដើម ដែលនេះជាកត្តានាំឲ្យបាត់បង់តម្លៃបន្ថែម យ៉ាងច្រើន។ ហេតុផលនេះ ក្នុងនាមឲ្យរាជរដ្ឋាភិបាល ក៏ដូចជាខ្លួនលោកផ្ទាល់សន្យាថានឹងផ្តល់កិច្ចសហការ គ្រប់បែបយ៉ាងដើម្បីបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនកូរ៉េក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកែច្នៃ រួចនាំចេញនាពេលអនាគត ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាមានផែនការពង្រីកព្រលានយន្តហោះ កសាងកំពង់ផែរទឹកជ្រៅ កសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបញ្ចុះតម្លៃអគ្គិសនីផងដែរ។
ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសន្យាថានឹងជួយគាំទ្រ និងឧបត្ថម្ភឲ្យក្រសួងបង្កើតមជ្ឈមណ្ឌលព័ត៌មានបច្ចេកទេសកសិកម្មជួយកសិករ នៅក្នុងទីស្តីការក្រសួង ប្រយោជន៍ជួយដោះស្រាយនូវរាល់បញ្ហាទាំងបច្ចេកទេសនិងទីផ្សារដល់កសិករ និងជួយរៀបចំផែនទីកសិកម្ម ជាពិសេសតំបន់កសិកម្មដែលមានក្រុមហ៊ុននិងសហគ្រាសកូរ៉េកំពុងតែប្រតិបត្តិ ហើយចំណុចនេះ គឺជាចេតនាដ៏ល្អមួយរបស់ឯកឧត្តមរដ្ឋមន្រ្តីក្នុងការរៀបចំផែនទីកសិកម្មដើម្បីកំណត់តំបន់ដាំដុះផងដែរ។
ជំនួបពិភាក្សាត្រូវបានបញ្ចប់ក្នុងបរិយាកាសយោគយល់គ្នាខ្ពស់ និងបានដឹងពីហេតុផលនៃបញ្ហាជាច្រើនទាក់ទងនិងការវិនិយោគវិស័យ កសិកម្ម ហើយភាគីទាំងពីរសន្យាថានឹងបន្តសហការដោះស្រាយបញ្ហាទាំងអស់នេះជាជំហានៗ បន្ទាប់ពីអាណត្តិទី៦នៃរដ្ឋសភា ធ្វើយ៉ាងណាឲ្យក្រុមហ៊ុន ក៏ដូចកសិករកម្ពុជាមានឱកាសនាំផលិតផលរបស់ខ្លួនចេញទៅកាន់ទីផ្សារកូរ៉េនាពេលអនាគត ហើយពិតណាស់ថានេះគឺជាគោលដៅ និងឆន្ទះរួម របស់ភាគីយើងទាំងពីរ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៤ សីហា ២០២៦ 88

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង​លើក​កម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 448

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 473

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 637

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 688

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 650

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 691

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1006

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1025

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1016

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1186

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1225

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...