នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមការងាររបស់ខណ្ឌរដ្ឋបាលជលផល បានសហការជាមួយ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ចុះប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងបានណែនាំឲ្យប្រជាពលរដ្ឋដែលបានប្រើប្រាស់ឧបករណ៍អាំងវែទ័រឆក់ត្រី ត្រូវប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ច នៅសាលាឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះ មានសមាសភាពចូលរួមពីលោកមេឃុំអំពិលទឹក និងក្រុមប្រឹក្សាឃុំ លោកមេភូមិគ្រប់ភូមិ ព្រមទាំងប្រជាពលរដ្ឋដែលបានប្រើប្រាស់ឧបករណ៍អាំងវែទ័រឆក់ត្រីផងដែរ។
ជាលទ្ធផល ក្រុមការងារទទួលបានអាំងវែទ័ឆក់ត្រីចំនួន៨គ្រឿង ពីប្រជាពលរដ្ឋចំនួន៨នាក់ រួមមានឈ្មោះ ជីវ សារុន , មាន វិបុល , ម៉ាង ថិន , ឡេង ថុន , អ៊ុយ ណេង , ហ៊ុន ហេង , យើ នាង និងឈ្មោះ ឈីង សយ។ ចំពោះ អ្នកដែលមិនទាន់បានប្រគល់ ក្រុមការងារបានស្នើសុំឲ្យពួកគាត់ប្រញាប់យកទៅប្រគល់ឲ្យសង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាចជាបន្ទាន់ ដើម្បីរួចផុតពីការអនុវត្តច្បាប់។ ដោយឡែក ចំពោះអ្នកមិនព្រមប្រគល់អាំងវែកទ័រជូនសមត្ថកិច្ច នឹងត្រូវអនុវត្តតាមនីតិវិធី កសាងសំណុំរឿងបញ្ចូនទៅតុលាការ៕