ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាឲ្យលោកស្រី Sunniya Durrani Jamal នាយកប្រតិបត្តិធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំប្រទេសប្រទេសកម្ពុជាចូលជួបសម្តែងការគួរសម

ចេញ​ផ្សាយ​ ៧ កុម្ភៈ ២០១៩ 4003

នៅទីស្តីការក្រសួងនារសៀលថ្ងៃពុធ ០២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាឲ្យលោកស្រី Sunniya Durrani Jamal នាយកប្រតិបត្តិធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំប្រទេសប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យកសិកម្ម។ លោកស្រីបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថាគោលបំណងនៃជំនួបពិភាក្សានាពេលនេះគឺទី១-ចង់បានអនុសាសន៍ពីឯកឧត្តមរដ្ឋមន្រ្តីដើម្បីរៀបចំគម្រោងអភិវឌ្ឍវិស័យផ្សេងៗជារួម និងដោយឡែកវិស័យកសិកម្មដូចជាកសិកម្ម និងទឹក ការប្រែប្រួលអាកាសធាតុ ការធ្វើឱ្យប្រសើរឡើងលើកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន និងការបង្កើនផលិតភាពផលិតកម្ម។ល។ ទី២-សិក្សាលើតម្រូវការចាំបាច់ដែលត្រូវលើកយកមកពិភាក្សារួចដាក់ចេញនូវគម្រោងអភិវឌ្ឍឱ្យត្រូវតាមគោលនយោបាយរបស់ក្រសួង ជាពិសេសឱ្យបានសមស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាកសិករ ឬអ្នកផលិត។


មានមតិស្វាគមន៍ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនលោកស្រីថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលបានចូលរួមចំណែកលើកកម្ពស់កំណើនសេដ្ខកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ តែទោះជាយ៉ាងណា វិស័យកសិកម្មទាមទារធ្វើការអភិវឌ្ឍច្រើនថែមទៀតដើម្បីឆ្លើយតមទៅតាមកំណើនសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជានៅទូទាំងពិភពលោក កំណើនប្រជាជនកម្ពុជា កំណើនភ្ញៀវទេសចរណ៍ ការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។ ហេតុផលនេះ តាមរយៈលោកស្រី ឯកឧត្តមរដ្ឋមន្រី្តបានស្នើឱ្យធនាគារអភិវឌ្ឍអាស៊ីគិតគូពិចារណា និងធ្វើការសិក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀតពីលទ្ធភាពនៃការផ្តល់ហិរញ្ញវត្ថុដើម្បីអនុវត្តគម្រោងនានាដែលទាក់ទងនឹងអនុវិស័យសំខាន់ៗមួយចំនួនដូចជា៖ ទី១-ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការអភិវឌ្ឍផលិតកម្មបន្លែ និងដំណាំរួមផ្សំ ជាអាទិ៍៖ ការពង្រឹងនិងការបញ្ចូលបច្ចេកវិទ្យា ទៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្អគាំទ្រនិងការគ្រប់គ្រងដំណាំ ការប្រមូលផល ការវេចខ្ចប់ ស្លាកសញ្ញា ឃ្លាំងត្រជាក់រក្សាផលិតផល និងកាតគ្រប់គ្រងទិផ្សារ ។ល។ និយាយជារួមគឺខ្សែច្រវាក់ផលិតកម្មគ្រប់ជ្រុងជ្រោយពី A to Z ដើម្បីធានាបានទាំងបរិមាណផ្គត់ផ្គង់ គុណភាព អនាម័យ និងភូតគាមអនាម័យ (SPS) ទី២- លើកកម្ពស់វិស័យវារីវប្បកម្មឱ្យបានល្អ ប្រសើរទាំងទឹកប្រៃ និងទឹកសាប ធ្វើយ៉ាងកាត់បន្ថយការចាប់មច្ចជាតិពីប្រភពធម្មជាតិ លើកកម្ពស់ផលិតភាពផលិតកម្ម បង្កើនតម្លៃបន្ថែម និងចំណូលគ្រួសារ ក៏ដូចចំណូលសហគមន៍ ធ្វើការកែច្នៃ និងនាំចេញ។ ទី៣- វិស័យផលិតកម្មសត្វ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់កម្រិតជីវភាពគ្រួសារ ដូច្នេះទាមទារត្រូវធ្វើការអភិវឌ្ឍពូជ (ប្តូរពូជ និងការបង្កាត់សិប្បនិមិ្មត្ត)ដែលមានតម្លៃក្នុងទីផ្សារជំងឺ និងប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់សម្រាប់គ្រួសារកសិករ រួមទាំងការគ្រប់គ្រង ចំណី ការការពារ ។ ទី៤-ជំរុញ និងលើកទឺកចិត្តដល់វិស័យឯកជនក្នុងការផលិតពូជ ធ្វើការផ្សព្វផ្សាយ និងប្រើប្រាស់ឱ្យបានទូលំទូលាយនូវពូជសុទ្ធល្អ ធានាគុណភាពល្អ និងទិន្នផលកើន រួចត្រូវអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីធានាការនូវបរិមាណផ្គត់ផ្គង់ ធានាបាននូវការជឿទុកចិត្ត រក្សាតម្លៃ និងនិរន្តរភាពនៃការ ផលិត។ ទី៥-ផលិតកម្មពោតក៏ជាវត្ថុធាតុដើមមួយយ៉ាងសំខាន់ក្នុងវិស័យផលិតកម្មចំណីសត្វ ដែលទាមទារឱ្យធ្វើការយកចិត្តទុកដាក់លើការដាំដុះ ពូជ បច្ចេកទេសក្រោយប្រមូលផល (ឃ្លាំងស្តុក និងរោងសម្ងួត) ដើម្បីបង្កើនផលិតភាពផលិតកម្មពោត ធានាបរិមាណផ្គត់ផ្គង់ឱ្យទីផ្សារចំណីសត្វ គុណភាព និងកាត់បន្ថយការនាំចូល។

ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តគម្រោង ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំដល់មន្រ្តីបង្គោលទាំងអស់ធ្វើតាមដានជាប្រចាំនូវស្ថានភាពប្រាក់ចំណូល និងស្ថានភាពជីវិភាពរស់នៅរបស់កសិករមុន និងក្រោយទទួលបានការឧបត្ថម្ភពីគម្រោង ។ អ្វីដែលក្រសួង និងរាជរដ្ឋាភិបាលចង់បាន ចង់ឃើញគឺការផ្លាស់ប្តូរកម្រិតជីវភាពរបស់ប្រជាពលរដ្ឋពិតប្រាកដ។ ជាថ្មីម្តងទៀត ក្នុងនាមឱ្យរាជរដ្ឋាភិបាល និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារអភិវឌ្ឍអាស៊ីដែលកផ្តល់ជំនួយទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើរការអភិវឌ្ឍវិស័យកសិកម្ម ហើយសង្ឃឹមថាលោកស្រីនឹងខិតខំអស់លទ្ធភាពបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ចំពោះសំណើរបស់ឯកឧត្តមរដ្ឋមន្រ្តី លោកស្រីបានទទួលយកទៅពិនិត្យ ពិចារណា ហើយលោកស្រីបានសន្យាថានឹងខិតខំឲ្យអស់លទ្ធភាពសិក្សា និងវាយតម្លៃរាល់ចំណុចនីមួយៗដែលឯកឧត្តមរដ្ឋមន្រ្តិបានលើកឡើងឱ្យស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយដោយក្រុមជំនាញនីមួយៗ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៤ សីហា ២០២៦ 321

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង​លើក​កម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 489

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 510

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 650

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 733

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 683

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 721

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1056

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1079

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1071

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1272

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1312

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...