ព័ត៌មានផ្សេងៗទៀត
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រសួងកសិកម្ម បានសហការជាមួយ ក្រសួង ឧស្សាហកម្ម ដើម្បីជំរុញរៀបចំគោល នយោបាយ ផលិតជីកសិកម្មក្នុងស្រុក ដោយផ្តោត អាទិភាពលើជីសរីរាង្គ កាត់បន្ថយថ្លៃដើមផលិត រក្សា និរន្តរភាព គុណភាពដី និងបង្កើនប្រាក់ចំណូល ដល់ ប្រជាកសិករ។ ឯកឧត្តមថ្លែងដូច្នេះ នៅក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និង ទិសដៅ អនុវត្តឆ្នាំ២០២៥» នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២៥៕