ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញទទួលអំណោយសប្បុរសធម៌ជាស្បៀងនិងសម្ភារៈបរិក្ខា សម្រាប់ផ្គត់ផ្គង់ជូនបងប្អូនជនភៀសសឹក និងកងកម្លាំងការពារតំបន់ព្រំដែន ខេត្តបន្ទាយមានជ័យ។
ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រុមសប្បុរសជន Domax 4WD ដឹកនាំដោយលោកហាក់ គៀងម៉េង សម្រាប់ការនាំយកជំនួយជូនកងកម្លាំងដ៏អង់អាចដែលត្រៀមខ្លួនជានិច្ចដើម្បីការពារអធិបេតយ្យភាពជាតិ និងបូរណភាពទឹកដី៕