ត្រូវ​ស្វែងរក​និង​បង្កើត​ប្រភពទឹក​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ដើម្បី​ជា​ជំនួយ

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 5033

ឯកឧត្ដម​បណ្ឌិត ច័ន្ទ​សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ បាន​ប្រាប់​ដល់​កសិករ​ថា មិនត្រូវ​ពឹងផ្អែក​តែ​លើ​ប្រភពទឹក​ធម្មជាតិ​តែមួយ​មុខ​ទេ តែ​ក៏ត្រូវ​ស្វែងរក​ប្រភពទឹក​ឬ​បង្កើត​ប្រភពទឹក​ថែមទៀត​ទុក​សម្រាប់​ប្រើប្រាស់ និង​បម្រើឱ្យ​ការងារ​កសិកម្ម។

ប្រាប់​ដល់​កសិករ​ចំនួន​ជិត៣០០នាក់ នៅ​ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ឯកឧត្ដម​បណ្ឌិត ច័ន្ទ សារុន​ បាន​បញ្ជាក់ថា​យើង​ជួប​បញ្ហា​ខ្វះ​ទឹក​សម្រាប់​ស្រូវ​ជា​រៀងរាល់ឆ្នាំ​ដែល​បញ្ហា​នេះ​ជា​រឿងដដែល។

ដូចនេះ​យើង​ត្រូវតែមាន​ការផ្លាស់ប្ដូរ​មួយ​ដើម្បី​ជ​ន្នះ​នឹង​បញ្ហា​នេះ ដូចដែល​ប្រសា​ស​ន៏​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ដែល​ដាស់តឿន​យើង​ថា​មិនត្រូវ​អង្គុយចាំ​បក់ផ្សែង​ទេ តែ​ត្រូវ​ធ្វើជា​អ្នក​ពន្លត់ភ្លើង​វិញ ។ មានន័យថា យើង​មិនត្រូវ​ពឹង​ផ្អែកលើ​ធម្មជាតិ​ទាំងស្រុង​ទេ តែ​ត្រូវតែ​ធ្វើ​ម្ចាស់​លើ​ធម្មជាតិ​ជាបណ្ដើរៗ ។

មាន​ប្រភពទឹក​ធម្មជាតិ​វា​ជា​អំណោយផល​ល្អ​សម្រាប់​ទីនោះ​តែ​យើង​ត្រូវ​ស្វែងរក​ប្រភពទឹក​ពី​កន្លែង​ផ្សេងទៀត ឬ​ការបង្កើតឱ្យមាន​ប្រភពទឹក​បន្ថែម​តាមរយៈ​ការស្ដារ ការជីក​ប្រឡាយ ស្រះ ក្នុង​មូលដ្ឋាន ក្នុង​សហគម​ន៏ និង​តាម​គ្រួសារ​តាម​ដែល​អាចធ្វើ​ទៅបាន ។ ឯកឧត្ដម​បន្ដទៀតថា កន្លែង​ខ្លះ​យើង​អាច​ធ្វើបាន ដោយ​គ្រាន់តែ​ទាមទារ​ឱ្យមាន​ការ​សាមគ្គី​គ្នា ការរក្សា​ព្យាយាម​តែប៉ុណ្ណោះ។

ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​រំលឹក​ទៅ​មន្ដ្រី​ក្រុមការងារ​និង​អាជ្ញាធរ​មូលដ្ឋាន​ថា​ត្រូវ​បន្ដ​ជួយ​កសិករ​ដើម្បី​ជីក​ស្រះ​សន្សំ​ទឹក​ទុក​ឱ្យបាន​គ្រប់​ភូមិ ។ ក្រៅពី​ការជីក​ស្រះ​ក៏ត្រូវ​គិតគូរ​ពី​ការស្វែងរក​ប្រភពទឹក​ក្រោម​ដី​ដែល​រូប​ឯកឧត្ដម​និង​ក្រុមការងារ​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​ជួយ ។

ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​អញ្ជើញ​ទៅ​ទីនោះ កាលពី​ចុង​ស​ប្ដា​ហ៏​កន្លងទៅនេះ​ដើម្បី​ចូលរួម​សម្ពោធ​ប្រព័ន្ធ​លូទឹក ដែល​ជួយ​កសាង​ដោយ​រូប​ឯកឧត្ដម​និង​លោកស្រី និង​មន្ដ្រី​ក្រុមការងារ កនុង​ទឹកប្រាក់​ជិត១០លាន​រៀល ។ ឯកឧត្ដម​បាន​ប្រាប់​អ្នកភូមិ​ឱ្យ​ថែរក្សា​សមិទ្ធិ​នេះ​ឱ្យ​បានល្អ​ប្រ​យោ​ជ​ន៏​សម្រាប់​ប្រើប្រាស់​បានយូ​អង្វែង ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 48

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 88

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 93

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 203

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 222

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 238

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 377

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 395

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 399

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 447

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 581

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នឹងយាងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ឆ្នាំនេះផងដែរ!

នេះឱកាសល្អមួយមិនអាចរំលងបាន សូមចូលរួមព្រឹត្តិការណ៍កសិកម្ម CAFE26 នៅកោះពេជ្រ ជាមួយ ទ្រង់តូច នរោត្តម ជេនណា! ចូលរួមដោយសេរី ពីថ្ងៃទី ២៣-២៥ តុលា ខាងមុខនេះដើម្បី៖ — ស្វែងយល់ពីបច្ចេកវិទ្យាកសិកម្ម...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 737

លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន...