ព័ត៌មានផ្សេងៗទៀត
នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកជំទាវ ម៉ាកេតា កូល ហៃកូវ៉ា (Markéta KOLC HÁJKOVÁ) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាសនៃជំនួប ភាគីទាំងពីរ បានផ្តោតការពិភាក្សាលើការពង្រឹងវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធនិងទូលំទូលាយបន្ថែមទៀត ជាពិសេសការជំរុញកសិ-ពាណិជ្ជកម្ម ការបង្កើនសមត្ថភាពលើការកែច្នៃ និងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកសិកម្ម៕