ព័ត៌មានផ្សេងៗទៀត
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា នៅក្នុងអនុវិស័យសុខភាពសត្វ នៅតែរក្សាបាននូវសន្តិសុខស្បៀង ជាមួយនឹងផលិតកម្មជាង៣២៥ពាន់តោន ស្មើនឹង៩៨ភាគរយនៃតម្រូវការសរុបក្នុងស្រុក ចំណែកឯបរិមាណតិចតួច ដែលបាននាំចូលបន្ថែមដើម្បីផ្គត់ផ្គង់ បានទាន់ពេលវេលាសម្រាប់ទាំងអ្នកផលិតនិងអ្នកទទួលទាន។ ការថ្លែងបែបនេះ គឺនៅក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២៥៕