ព័ត៌មានផ្សេងៗទៀត
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា គោលការណ៍នៃសហគមន៍កសិកម្មទំនើបធ្វើឡើង ដោយការចូលរួមស្មគ្រ័ចិត្ត ប៉ុន្តែប្រសិនកសិករមិនបានចូលរួមក្នុងសហគមន៍កសិកម្មទំនើបនោះ ក្រសួងកសិកម្មនៅតែជួយគាំទ្រដល់កសិករនៅក្រៅសហគមន៍ តាមរយៈមន្រ្តីកសិកម្មឃុំ ការផ្តល់បច្ចេកទេសផ្សេងៗ និងស្នើឱ្យធ្វើតាមផលិតកម្ម ទិញលក់តាមកិច្ចសន្យាជាមួយក្រុមហ៊ុន។ ឯកឧត្តមរដ្ឋមន្ត្រីថ្លែងដូចនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង» នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥៕