ជំនួបពិភាក្សាការងារជាយុទ្ធសាស្ត្រ៖ ឯកឧត្តម គី ច័ន្ទរំដួល ទទួលជួបគណៈប្រតិភូវិនិយោគិនចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មកម្ពុជា ស្របតាមចក្ខុវិស័យរាជរដ្ឋាភិបាល

ចេញ​ផ្សាយ​ ២៦ សីហា ២០២៦ 490

នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ ទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានអនុញ្ញាតឱ្យគណៈប្រតិភូ សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មជាំងស៊ីនៅកម្ពុជា និងក្រុមហ៊ុន Ji'an Agricultural and Rural Development Group Co.,Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងគោលដៅពង្រឹងភាពជាដៃគូ និងទាក់ទាញវិនិយោគទុនផ្ទាល់ពីបរទេស ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង និងទំនើបកម្ម។
ក្នុងស្មារតីនៃចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ឯកឧត្តម គី ច័ន្ទរំដួល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូចិន ដែលបានប្តេជ្ញាចិត្តស្វែងរកឱកាសអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា។ 
ឯកឧត្តម គី ច័ន្ទរំដួល បានសង្កត់ធ្ងន់ថា ការជំរុញខ្សែច្រវាក់ផលិតកម្មកែច្នៃ និងការបង្កើនការនាំចេញកសិផលកម្ពុជាដែលមានសក្តានុពលទៅកាន់ទីផ្សារដ៏ធំរបស់ចិន គឺជាកាតាលីករដ៏សំខាន់ដែលឆ្លើយតបទាំងស្រុងទៅនឹង យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាសន្តិសុខស្បៀង បង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាកសិករ ព្រមទាំងផ្តល់នូវតម្លៃបន្ថែមខ្ពស់ដល់សេដ្ឋកិច្ចជាតិ។
ឆ្លើយតបទៅនឹងគោលបំណងពង្រីកការវិនិយោគរបស់ភាគីចិន ឯកឧត្តម គី ច័ន្ទរំដួល បានគូសរំលេចពីបរិយាកាសវិនិយោគដ៏ប្រកបដោយភាពទាក់ទាញ ក្រោមម្លប់នៃសន្តិភាព និងស្ថិរភាពនយោបាយពេញលេញនៅកម្ពុជា។ ឯកឧត្តម គី ច័ន្ទរំដួល បានបញ្ជាក់យ៉ាងច្បាស់អំពីការគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល តាមរយៈច្បាប់ស្តីពីការវិនិយោគថ្មី និងគោលនយោបាយលើកទឹកចិត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដែលជាឆ្អឹងខ្នងគតិយុត្តដ៏រឹងមាំ ប្រកបដោយតម្លាភាព ក្នុងការធានាដល់សិទ្ធិ និងផ្តល់ផលប្រយោជន៍ជាអតិបរមាដល់វិនិយោគិនបរទេសគ្រប់រូបនៅកម្ពុជា។
ជាទីបញ្ចប់ ឯកឧត្តម គី ច័ន្ទរំដួល បានជំរុញឱ្យភាគីក្រុមហ៊ុនចិនពន្លឿនការសិក្សាសមិទ្ធិលទ្ធភាព ដើម្បីប្រែក្លាយឱកាសនេះឱ្យទៅជាគម្រោងវិនិយោគជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកដោយឈរលើស្មារតី "ឈ្នះ-ឈ្នះ"។ ឯកឧត្តម គី ច័ន្ទរំដួល បានលើកទឹកចិត្តឱ្យមានការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា (CASA) ដើម្បីជំរុញការស្រាវជ្រាវ នវានុវត្តន៍ និងការផ្ទេរបច្ចេកវិទ្យាទំនើប ដែលជាចលករជួយជំរុញកម្ពុជាឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសចំណូលខ្ពស់នាពេលអនាគតដ៏ខ្លីខាងមុខ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៦ សីហា ២០២៦ 293

ក្រសួងកសិកម្ម រៀបចំសិក្ខាសាលាស្តីពី «ទស្សនទាន និងចែករំលែកលទ្ធផល បទពិសោធន៍នៃការផ្សព្វផ្សាយការប្រើប្រាស់ ទឹកខ្មេះ ធ្យូងជីវៈ ជីសរីរាង្គ និងជី NPK » នៅខេត្តព្រៃវែង និងខេត្តកំពង់ធំ

នៅថ្ងៃទី២៤ និងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង និងខេត្ត​កំពង់ធំ និងអង្គការ GIZ បានរៀបចំសិក្ខាសាលាស្តីពី...
ចេញ​ផ្សាយ​ ២៦ សីហា ២០២៦ 348

ក្រសួងកសិកម្ម មានសុទិដ្ឋនិយមក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការ WWF លើការអភិរក្សសត្វផ្សោតទន្លេមេគង្គ និងការលើកកម្ពស់ជីវភាពសហគមន៍

នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ...
ចេញ​ផ្សាយ​ ២៦ សីហា ២០២៦ 358

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមពិធីសម្ពោធកម្មវិធី​ ស៊េរីពិព័រណ៍កម្ពុជា​ឆ្នាំ២០២៦

នាព្រឹកថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីសម្ពោធកម្មវិធី​ ស៊េរីពិព័រណ៍កម្ពុជា​ឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ២៦ សីហា ២០២៦ 505

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៨០០គីឡូក្រាម សណ្តែកកួរចំនួន ១០០គីឡូក្រាម ស៊ុតទាចំនួន ៦០០គ្រាប់ និងត្រីអណ្តែងចំនួន ៣៥គីឡូក្រាមជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៨០០គីឡូក្រាម...
ចេញ​ផ្សាយ​ ២៦ សីហា ២០២៦ 491

ជំនួបពិភាក្សាការងារជាយុទ្ធសាស្ត្រ៖ ឯកឧត្តម គី ច័ន្ទរំដួល ទទួលជួបគណៈប្រតិភូវិនិយោគិនចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មកម្ពុជា ស្របតាមចក្ខុវិស័យរាជរដ្ឋាភិបាល

នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ ទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល...
ចេញ​ផ្សាយ​ ២៥ សីហា ២០២៦ 553

ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកា ASEAN-RAI ក្នុងកិច្ចសន្ទនាគោលនយោបាយទី២​ និងទី៣

នារសៀលថ្ងៃទី២៥ ខែសីហា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកា ASEAN-RAI ក្នុងកិច្ចសន្ទនាគោលនយោបាយទី២​...
ចេញ​ផ្សាយ​ ២៥ សីហា ២០២៦ 535

ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួម​ វេទិកា ASEAN-RAI ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ

នាព្រឹកថ្ងៃទី២៥ ខែសីហា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួម​ វេទិកា ASEAN-RAI ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ...
ចេញ​ផ្សាយ​ ២៥ សីហា ២០២៦ 570

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អញ្ជើញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំផ្ដើមបេសកកម្មមើលថែ និងតម្រង់ទិសការអនុវត្តកម្មវិធី ASPIRE-AT (Kick-off Meeting for the Supervision Mission of ASPIRE-AT) និងគម្រោងបង្កើនភាពធន់នឹងអាកាសធាតុក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា (CREA project)

នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ២៥ សីហា ២០២៦ 574

គណៈប្រតិភូចុះពិនិត្យវឌ្ឍនភាព និងលទ្ធផលនៃការអនុវត្តគម្រោង LASED III នៅមូលដ្ឋាន ក្នុងខេត្តក្រចេះ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោង​បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៥ សីហា ២០២៦ 590

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅខេត្តកំពង់ចាម

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុចអ្នកតាប៉ោត...
ចេញ​ផ្សាយ​ ២៤ សីហា ២០២៦ 735

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង​លើក​កម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 712

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...