ឆ្លេីយតបនឹងសំណូមពរ និងការគាំទ្រទៅលេីដំណេីរការនៃការដោះស្រាយ ក្នុងដំណេីរការចុះកិច្ចព្រមព្រៀងសហគមន៍ព្រៃឈេីវាលអូរក្តី ពីសំណាក់ឯកឧត្តមប្រតិភូ និងឯកឧត្តមអភិបាលខេត្តកំពង់ធំ។
-នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានរៀបចំកិច្ចប្រជុំ ដេីម្បីប្រមូលធាតុចូលបន្ថែម និងរកយន្តការរួមមួយលេីករណីខាងលេី។ កិច្ចប្រជុំមានការចូលរួមពី ក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្តាលលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ និងសមាជិកគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើវាលអូរក្តី។
-នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅស្នាក់ការសាលាឃុំក្រយា បានរៀបចំកិច្ចប្រជុំ មួយដែលមានការចូលរួមពីក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្តាល តំណាងរដ្ឋបាលខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ អាជ្ញាធរស្រុកសន្ទុក និងឃុំក្រយា និងសមាជិកគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើវាលអូរក្តី ជាមួយនឹងប្រជាពលរដ្ឋ ៤៦គ្រួសារ ដើម្បីពិភាក្សា និងរកដំណោះស្រាយ ដេីម្បីឈានទៅរកការចុះកិច្ចព្រមព្រៀងសហគមន៍ព្រៃឈេី។ ជាលទ្ធផលអង្គប្រជុំអង្គប្រជុំបានសាទរ និងឯកភាពថាការងារបន្តគឺចុះពិនិត្យការប្រេីប្រាស់ដីជាក់ស្តែង របស់ប្រជាពលរដ្ឋ ៤៦គ្រួសារ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងរៀបចំរបាយការណ៍ជូនឯកឧត្តមអភិបាលខេត្តកំពង់ធំ,រដ្ឋបាលព្រៃឈេី និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។