អណ្តើកហ្លួង «​ឧរង្គសត្វនិមិត្តរូបរបស់កម្ពុជា» ចំនួន២០ក្បាល ត្រូវបាន​លែង​ចូល​ក្នុងដែនជម្រកនៃប្រព័ន្ធព្រែកស្រែអំបិល ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដើម្បីបង្កើនផលស្តុកក្នុងធម្មជាតិឡើងវិញ

ចេញ​ផ្សាយ​ ២៩ មេសា ២០២៦ 1984

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិរក្សជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ ក្រុមការងារជំនាញអភិរក្សជលផល អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងមន្រ្តីពាក់ព័ន្ធ លែងអណ្តើកហ្លួង ដែលជាប្រភេទ​សត្វជិត​ផុតពូជ ចំនួន២០ក្បាល ចូលក្នុងដែនជម្រកនៃប្រព័ន្ធព្រែកស្រែអំបិល ស្ថិត​ក្នុង​ឃុំកំពង់ហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដើម្បីបង្កើន​ផល​​ស្តុក​ក្នុង​ធម្មជាតិឡើងវិញ។
កម្មវិធីដែលរៀបចំឡើងដោយ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយនាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយក​ដ្ឋាន​ជលផល និងមានការចូលរួមពី ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតរដ្ឋាភិបាលនៃប្រទេសសឹង្ហបុរី លោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង លោក អ៊ុក វិបុល ប្រធាន​នាយក​ដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល លោក អ៊ិន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្សជលផល លោក Alistair Mould នាយក​អង្គ​ការ​សមាគមអភិរក្ស​សត្វ​ព្រៃ (WCS) ប្រចាំ​ប្រទេស​កម្ពុជា និងសហការី តំណាងរដ្ឋបាលស្រុក អាជ្ញាធរភូមិឃុំ និងតំណាង​សហ​គមន៍ សរុបអ្នកចូលរួមប្រមាណ ៥០រូប។
ថ្លែងនាឱកាសនៃកម្មវិធី លោកជំទាវ អ៊ឹម រចនា បានគូសបញ្ជាក់ថា កម្ម​វិធី​លែងអណ្តើកហ្លួងចូលក្នុងទីជម្រកធម្មជាតិនាពេលនេះ គឺជា​សក្ខីភាពមួយ​បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ក្នុងការ​ការពារ​បេតិកភណ្ឌធម្មជាតិដ៏មានតម្លៃ។ អណ្តើកហ្លួង (Batagur affinis) មិនមែនគ្រាន់តែជាប្រភេទសត្វល្មូនធម្មតានោះទេ ប៉ុន្តែគឺជា​ឧរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានកំណត់​ដោយ​ព្រះរាជក្រឹត្យកាលពីឆ្នាំ២០០៥។ 
អណ្ដើកហ្លួងកំពុងប្រឈម​នឹង​គ្រោះថ្នាក់បំផុត ហើយត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជ (Critically Endangered) ដែលមានវត្តមានតែនៅក្នុងប្រទេសចំនួន ៣ប៉ុណ្ណោះនៅលើសកលលោក គឺកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ លោកជំទាវអនុរដ្ឋលេខាធិការសង្កត់ធ្ងន់ថា ការការពារ​អណ្តើក​ហ្លួង មិនត្រឹមតែជាការរក្សានិមិត្តរូបជាតិរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតព្វកិច្ចអភិរក្សកម្រិតសកលផងដែរ។
ទន្ទឹមនឹងនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានសម្តែងនូវការ​អរគុណ​​យ៉ាង​ជ្រាល​ជ្រៅចំពោះ រដ្ឋាភិបាលនៃប្រទេសសឹង្ហបុរី តាម​រយៈ​ឯកឧត្តមឯកអគ្គរដ្ឋទូត Steven Pang Chee Wee ផ្តល់ការ​គាំទ្រចូលរួម នាយកដ្ឋានអភិរក្សជលផល និងអង្គការ WCS សម្រាប់​ជំនាញបច្ចេកទេស ប្រឹងប្រែងមិនខ្លាចនឿយហត់ក្នុងកិច្ចការអភិរក្ស រួមជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ មានលោក ស្មាន ឡុង និង​លោកស្រី កៅ ហម រួមចំណែកយ៉ាងសកម្មក្នុងការអភិរក្ស​សត្វ​អណ្តើក​ហ្លួង។ 
លោកជំទាវសូមអំពាវនាវដល់អាជ្ញាធរ និងបងប្អូនប្រជាស​ហ​គមន៍​ទាំងអស់ បន្តចូលរួមទប់ស្កាត់ការនេសាទខុសច្បាប់ និងការ​បំផ្លាញ​​ទីជម្រក យើងត្រូវរួមគ្នាធានាបានថា «អណ្តើកហ្លួង» នឹងបន្ត​រស់​រាន​មាន​ជីវិតក្នុងប្រព័ន្ធទឹករបស់យើងសម្រាប់ទុកដល់កូនចៅ​ជំនាន់​ក្រោយ។
សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០០០ មក តាមរយៈកិច្ចសហការ​រវាង​អគ្គនាយកដ្ឋានជលផល អង្គការ WCS និងសហគមន៍នេសាទ សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ដូចជា៖ បច្ចុប្បន្នយើងមាន​អណ្តើកហ្លួងសរុបចំនួន ៧៨៥ ក្បាល ដែលកំពុងថែរក្សានៅតាម​មជ្ឈ​មណ្ឌលនានា។ 
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ យើងទទួលបានកូន​អណ្តើក​ញាស់ចំនួន ២៨៤ ក្បាល ពីមជ្ឈមណ្ឌលអភិរក្ស។ កន្លងមក​យើង​បាន​លែង​អណ្តើកចំនួន ៤០០ ក្បាលចូលក្នុងធម្មជាតិវិញ ដោយ​ក្នុង​នោះមាន ២១៧ ក្បាលត្រូវបានបំពាក់ឧបករណ៍តាមដាន (Transmitters) ដើម្បីសិក្សាពីការរស់រានរបស់ពួកវា៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 434

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 489

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 547

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 469

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 640

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 666

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 609

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 624

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 661

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 667

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 695

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...